ក្លឹប Buriram United ជាក្លឹបតំណាងឲ្យប្រទេស ថៃក្នុងការប្រកួត Toyota Mekong Championship!

ក្លឹប Buriram United របស់ប្រទេសថៃ ដែលបច្ចុប្បន្ននេះកំពុងតែឈនៅកំពូលតារាងលីកកំពូលនៃប្រទេសថៃ ដែលមាន ៧១ ពិន្ទុ នាំលើក្លឹប Muang Thong United ដែលឈនៅលេខ ២ មាន ៦៤ ពិន្ទុនោះនឹងតំណាងឲ្យប្រទេសថៃក្នុងការប្រកួត Toyota Mekong Championship។

កាលដែលក្លឹប Buriram United តំណាងឲ្យប្រទេសថៃក្នុងការប្រកួតពានរង្វាន់នេះគឺដោយសារតែក្លឹបនេះបានយកឈ្នះលើក្លឹប Sisaket ក្នុងលទ្ធផល ១-០ កាលពីយប់មិញក្នុងការប្រកួតពានរង្វាន់​ Toyota League Cup 2015 នេះ។ ចំណែកឯកីឡាករដែលទទួលបានពានរង្វាន់កីឡាករល្អជាងគេគឺបានទៅលើកីឡាករ Suchao Nutnum របស់ក្លឹប Buriram United៕

12281786_1052956078089624_774568841_o

 

អត្ថបទ៖ រិទ្ធី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ