EQUAL PLAY FESTIVAL ធ្វើឡើងនៅថ្ងៃទី ២៤,២៥,២៦ វិចិ្ឆកា ២០១៥

នៅថ្ងៃទី ២៤, ២៥, និង ២៦ វិចិ្ឆកាខាងមុខនេះ អង្គការ SALT Academy និងក្លឹបបាល់ទាត់ Phnom Penh Crown Football Club នឹងរួមគ្នាដើម្បីរៀបចំកម្មវិធីប្រកួតបាល់ទាត់នៅកីឡដ្ឋាន RSN ដែលជាកីឡដ្ឋានរបស់ក្លឹបភ្នំពេញក្រោនផ្ទាល់ ដោយរួមមាន សិក្ខាសាលា និងការប្រកួតជម្រុះសម្រាប់យុវជន និងយុវនារី ដែលអាយុចាប់ពី ១០ ឆ្នាំ ដល់ ១៤ ឆ្នាំ។ ការរៀបចំនេះក៏មានកិច្ចសហប្រតិបត្តិការជាមួយ streetfootballworld ផងដែរ។ កម្មវិធីនេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សម្រាប់ក្មេងប្រុសនិង ក្មេងស្រីឲ្យមានឱកាសស្មើគ្នានៅលើទីលាន។ ព្រមទាំងមានកាគាំទ្រពី the Sports Promotion of the German Federal Foreign Office។

ក្រុមដែលចូលរួមសរុបទាំងអស់មាន ២០ ក្រុម ដែលក្រុមនីមួយៗមានក្មេងស្រី ៦ នាក់ និងក្មេងប្រុស ៥ នាក់ ដែលចូលរួមជាមួយគ្នាពីទូទាំងប្រទេស និងមកពីកម្មវិធីផ្សេងៗរបស់ SALT programmes ក៏ដូចជាដៃគូររៀបចំកម្មវិធីដូចជា Indochina Starfish Foundation, World Vision, M’Lop Tapang និង Globalteer។ ក្លឹបភ្នំពេញក្រោនក៏ចូលរួមក្នុងកម្មវិធីនេះជាមួយក្រុមចំរុះពីរ។

EQUAL PLAY FESTIVAL

 

EQUAL PLAY FESTIVAL-2

អត្ថបទ៖ រិទ្ធី

ប្រភព៖ PPCFC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ