ព្រឹត្តិការណ៍ប្រណាំង MotoGP បិទរដូវកាលឆ្នាំ 2013

រឹត្តិការណ៍ការប្រណាំងម៉ូតូ Spainish Grand Prix

ដែល​គេស្គាល់​ថាជាការ​ប្រណាំង​ម៉ូតូ​ដែល​មាន​កម្លាំង​ម៉ាស៊ីនលើស 1000cc ​បាន​ឈានដល់ដំណាក់Moto GP championការទី១៨ហើយ ពេលនេះជាដំណាក់ការចុង ក្រោយនៃការប្រណាំង MotoGP។ ​​ការ​ប្រកួតនេះនឹង​ធ្វើ​ឡើង​នៅ​លើទឹកដីនៃប្រទេសអេស្ប៉ាញ ក្នុងទីក្រុង Valencia ដែលមានទីលានឈ្មោះថា Ricardo Tormo ។កម្មវិធីប្រណាំងនឹងប្រព្រឹត្តទៅ នាថ្ងៃ អាទិត្យ ទី10​ វិច្ឆិកា 2013 វេលា​ម៉ោង​២​ថ្ងៃ​ត្រង់​ ម៉ោងនៅប្រទេសអេស្ប៉ាញ ត្រូវនឹងម៉ោង០៨យប់ប្រទេសកម្ពុជា។
១/ ព័ត៌មានអំពីទីលានប្រណាំង
•    ឈ្មោះទីលាន ៖ Ricardo Tormo  ប្រទេស (អេស្ប៉ាញ)
•    ចាប់ផ្តើមប្រណាំងនៅឆ្នាំ 1999
•    1ជុំប្រវែង 4គីឡូម៉ែត្រ
•    ទទឹងផ្លូវប្រវែង 12ម៉ែត្រ
•    ផ្លូវបត់ទៅស្តាំចំនួន 5ដង
•    ផ្លូវបត់ទៅឆ្វេងចំនួន 9ដង
•    ប្រវែងផ្លូវត្រង់ 876ម៉ែត្រ
•    ចំនួនជុំ និងចម្ងាយដែលត្រូវប្រណាំង 20ជុំ(120.2គីឡូម៉ែត)
២/ កីឡាករជើងឯក
•    កីឡាករជើងឯកក្នុងព្រឹត្តិការណ៍ប្រណាំង​ MotoGP Spanish Grand Prix ឆ្នាំ2012 គឺកីឡាករ Jorge Lorenzo សញ្ជាតិ អ៊ីតាលី បើកបរឲ្យក្រុម Yamaha ។
•    កីឡាករដែលឈ្នះជើកឯក MotoGP Spanish Grand Prix 5ឆ្នាំចុងក្រោយមាន
•    2012 កីឡាករ Dani Pedrosa សញ្ជាតិ អេស្ប៉ាញបើកបរឲ្យក្រុម Honda
•    2011 កីឡាករ Casey Stoner សញ្ជាតិអូស្តាលីបើកបរឲ្យក្រុម Honda
•    2010 កីឡាករ Jorge Lorenzo សញ្ជាតិអេស្ប៉ាញបើកបរឲ្យក្រុម Yamaha
•    2009 កីឡាករ Dani Pedrosa សញ្ជាតិ អេស្ប៉ាញបើកបរឲ្យក្រុម Honda
•    2008 កីឡាករ Casey Stoner សញ្ជាតិអូស្តាលីបើកបរឲ្យក្រុម Honda

គួររម្លឹកដែរថា កីឡាករដែលឈ្នះជើងឯក MotoGP Spanish Grand Prix ច្រើនជាងគេគឺ កីឡាករ Dani Pedrosa សញ្ជាតិ អេស្ប៉ាញបើកបរឲ្យក្រុម Honda ដោយទទួលបានជើងឯកចំនួន3ដង នាឆ្នាំ 2007, 2009, 20012។
សម្រាប់កីឡាករដែលមានសង្ឈឹមឈ្នះជើងឯកក្នុងព្រឹត្តិការណ៍ប្រណាំង​ MotoGP World Champions នាឆ្នាំ2013នេះ គឺកីឡាករ Marc Marquez សញ្ជាតិ អេស្ប៉ាញ ដែលបើកបរឲ្យក្រុម Honda ដែលតាមពីក្រោយដោយកីឡាករ Jorge Lorenzo និង Dani Fedrosa៕

មតិយោបល់

Sponsor

អត្ថបទថ្មីៗ