Frenz United A ម៉ាឡេស៊ី ប៉ះ Kashima Antlers របស់ជប៉ុន ក្នុងការប្រកួត ACT 2015 កាត់សេចក្តីយប់នេះ!

ល្ងាចនេះក្រុមយុវជន Frenz United A នឹងត្រៀមខ្លួនដើម្បីទទួលភ្ញៀវក្រុមយុវជន Kashima Antlers របស់ជប៉ុននៅកីឡដ្ឋាន Hang Tuah Malacca វេលាម៉ោង ៨ យប់ (ម៉ោងនៅប្រទេសម៉ាឡេស៊ី)។ ការប្រកួតនៅក្នុងយប់នេះគឺជាការប្រកួតកាត់សេចក្តីក្រុមយុវជនមួយណានឹងក្លាយជាក្រុមជើងឯកក្នុងព្រឹត្តិការណ៍ ACT 2015 នេះ។ គួរបញ្ជាក់ផងដែរថាកាលពីជើងទី ១ ក្រុមយុវជន Kashima Antlers របស់ជប៉ុន បានយកឈ្នះលើក្រុមយុវជន Frenz United A ម៉ាឡេស៊ី ក្នុងលទ្ធផល ៣-០ ដេលគ្រាប់បាល់រកបានដោយ Machida 45′ Takanobu Nishimoto 47′ (13) Kakita 63′ ។ ចាំមើលថាតើក្រុមយុវជន Frenz United A ម៉ាឡេស៊ី អាចវាយបកនឹងឈ្នះជើងឯកដែរឬទេ។

12274270_955880057818072_3953388252059759236_n

 

អត្ថបទ៖ រិទ្ធី

រូបភាព៖ Frenz United FC

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ