ក្រុមបាល់ទាត់នារី ប្រទេសកូរ៉េខាងជើង គ្រងជើងឯក AFC U-16 WOMEN'S CHAMPIONS 2015

កីឡាការីនី Ri Hae-yon របស់ក្រុមបាល់ទាត់នារី ប្រទេសកូរ៉េខាងជើងស៊ុតបញ្ជូលទីមួយគ្រាប់យកឈ្នះលើក្រុមនារី ប្រទេសជប៉ុនដែលជាក្រុមការពារដំណែងជើងឯក។

បន្ទាប់ពីការប្រកួតយ៉ាងប្រកៀតប្រកិតនៅក្នុងតង់ទី ១ នៅកីឡដ្ឋាន Xinhua Road Stadium ខ្សែប្រយុទ្ធរបស់ក្រុមបាល់ទាត់នារីជប៉ុន កីឡាការីនី Hana Takahashi មានឱកាសតែបាល់ប៉ះនឹងរបាទីនៅនាទីទី ៤០ មុនកីឡាការីនី Ri ជួយឲ្យក្រុមជើងឯកឆ្នាំ ២០០៧ នាំមុខមួយនាទីក្រោយមកជាមួយការស៊ុតបាល់កោងយ៉ាងស្អាត។  ក្រុមរបស់ Hwang Yong-song គ្រប់គ្រងការប្រកួតតង់ទី ២ ទាំងមូលនៅពេលដែលខ្សែការពារ Choe Un-chung ស៊ុតបាល់ពិន័យ free-kick យ៉ាងល្អតែប៉ះរបាទីដដែលមុននឹងកីឡាការីនី Ri ស៊ុតប៉ះរបាទីផងដែរ តែទីបំផុតក្រុមបាល់ទាត់នារីប្រទេសកូរ៉េខាងជើងយកឈ្នះការប្រកួតនេះ។ គួរបញ្ជាក់ផងដែរថា ក្រុមកូរ៉េខាងជើងបានយកឈ្នះលើក្រុមបាល់ទាត់នារី ចិនក្នុងលទ្ធផល ២-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយបន្តដំណើររបស់ខ្លួនយ៉ាងល្អដោយឈ្នះជើងឯក AFC U-16 WOMEN’S CHAMPIONS 2015 នេះ។

ចំណែកកីឡាការីនី Ri Hae-yon របស់ប្រទេសកូរ៉េខាងជើងទទួលបានពានកីឡាការីនីល្អជាងគេផងដែរ។

AFC U-16 Women's Champion

Ri_Hae_yon_mvp

 

ប្រែសម្រួលដោយ៖ រិទ្ធី

រូបភាព៖ WSG

មតិយោបល់

Sponsor

អត្ថបទថ្មីៗ