ការប្រកួតតេន្នីស កម្មវិធី Barclays ATP World Tour Finals 2015 ចាប់ផ្តើមថ្ងៃស្អែក

ការប្រកួតកម្មវិធី ATP World Tour Finals 2015 ឬលោកអ្នកដែលនិយមកីឡា តេន្នីសដឹងថា Barclays ATP World Tour Finals ដែលមានការឧបត្ថម្ភធំពី Barclay នោះនឹងចាប់ផ្តើុមនៅថ្ងៃទី ១៥ វិចិ្ឆកា ស្អែកនេះ និងគ្រោងបញ្ចប់នៅថ្ងៃទី ២២ វិចិ្ឆកា 2015។ ការប្រកួតនេះជាការប្រកួតសម្រាប់បុរសដែលគេជ្រើសរើសកីឡាករ ៨ រូបដែលមានពិន្ទុច្រើនជាងគេក្នុងឆ្នាំមកប្រកួតដើម្បីរកជើងឯក។ ការប្រកួតក្នុងឆ្នាំនឹងធ្វើឡើងនៅទីលាន O2 Arena ក្នុងទីក្រុង ឡង់ នៃចក្រភពអង់គ្លេស។ ប្រាក់រង្វាន់សរុបក្នុងកម្មវិធីនេះគឺមានចំនួន $7,000,000 គួរបញ្ជាក់ផងដែរថាការប្រកួតនេះជាការប្រកួតបិទរដូវកាលផងដែរ។

សម្រាប់ឆ្នាំនេះកីឡាករទាំង ៨ ដែលនឹងត្រូវប្រកួតដណ្តើមជើងឯករួមមាន៖

Novak Djokovic ដែលមានពិន្ទុសរុប 15,285

Andy Murray     ដែលមានពិន្ទុសរុប 8,470

Roger Federer ដែលមានពិន្ទុសរុប 7,340

Stan Wawrinka ដែលមានពិន្ទុសរុប 6,500

Rafael Nadal    ដែលមានពិន្ទុសរុប 4,630

Tomas Berdych ដែលមានពិន្ទុសរុប 4,620

David Ferrer     ដែលមានពិន្ទុសរុប 4,305

Kei Nishikori      ដែលមានពិន្ទុសរុប 4,035

 

12239231_10153799447018701_3904069787545020865_o

 

អត្ថបទ៖ រិទ្ធី

រូបភាព៖ ATP World Tour

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ