ក្រុមជម្រើសជាតិថៃនឹងទទួលបាន ៣០ លានបាត បើឡើងដល់វគ្គផ្តាច់ព្រ័ត្រក្នុងតំបន់អាស៊ីនៃព្រឹត្តិការណ៍ជម្រុះ World Cup

សហព័ទ្ធបាល់ទាត់ប្រទេស ថៃ (FAT) បានប្រកាសកាលថា ប្រសិនបើក្រុមជម្រើសជាតិថៃអាចឡើងដល់វគ្គជម្រុះផ្តាច់ព័្រត្រក្នុងតំបន់អាស៊ីនៃព្រឹត្តិការណ៍ប្រកួតជម្រុះ 2018 World Cup & 2019 Asian Cup ក្រុមជម្រើសជាតិថៃនឹងទទួលបានប្រាក់បន្ថែមចំនួន ៣០ លាន បាត។ លោក Col Worawut interim president របស់ FAT បាននិយាយថា៖ យើងនៅសល់តែ ១៨០ នាទីទៀតប៉ុណ្ណោះ យើងនឹងឡើងទៅវគ្គ ១២ ក្រុមចុងក្រោយ។ ក្រៅពីនេះកីឡាករទាំងអស់នឹងទទួលបាននាឡិកាដែលមានតម្លៃ ៤០,០០០ បាតមុននឹងប្រកួតជាមួយប្រទេសតៃវ៉ាន់។

“គោលបំណងរបស់យើងគឺធ្វើឲ្យប្រជាជនថៃទាំងអស់សប្បាយចិត្ត និងមានមោទកភាព។ ខ្ញុំជឿជាក់ថាប្រជាជនប្រាកដជាសប្បាយចិត្ត” លោក Worawut បញ្ជាក់។

11951334_1177660312250092_8189877434003874441_n

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Channel Asia

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ