បុណ្យសមុទ្រឆ្នាំនេះនឹងធ្វើឡើងនៅខេត្តកំពត!

ពិធីបុណ្យសមុទ្រឆ្នាំនេះនឹងធ្វើឡើងនៅខេត្ត កំពត ចាប់ពីថ្ងៃទី ១១ ដល់ ១៣ ធ្នូ ២០១៥ ។ បុណ្យសមុទ្រត្រូវបានរៀបចំធ្វើឡើងជាលើកទី៤ហើយ និងធ្លាប់បានធ្វើឡើងនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រផ្សេងៗគ្នាដោយកាលពីលើកទី១ បានធ្វើឡើងនៅឯខេត្តព្រះសីហនុក្នុងឆ្នាំ២០១២ រីឯលើកទី២ នៅឯខេត្តកំពត និងកែប នាឆ្នាំ២០១៣ និងលើកទី៣នេះត្រូវបានធ្វើឡើងក្នុងខេត្តកោះកុង ឆ្នាំ ២០១៤ ដែលជាខេត្តមួយសម្បូរទៅដោយទេសភាពធម្មជាតិបៃតងខ្ចីអមដោយជួរភ្នំដែលធ្វើឲ្យអ្នកដំណើរទាំងឡាយអាចទស្សនាទេសភាពដ៏ស្រស់ស្អាតនេះ។

សូមបញ្ជាក់ថាពិធីបុណ្យសមុទ្រនៅក្នុងឆ្នាំនេះត្រូវបានធ្វើឡើងក្រោមប្រធានបទ “ឆ្នេរស្អាត សេដ្ឋកិច្ចរុងរឿង” នៅក្នុងពិធីនេះដែរក្រៅពីការប្រកួតកីឡានានាក៏មានការតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ ការបង្ហាញគម្រោងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ ការសម្តែងសិល្បៈ ការប្រគំតន្រ្តី និងការបាញ់កាំជ្រួចនាពេលរាត្រីផងដែរ។

12189124_897173733703322_6758369318506763924_n

អត្ថបទ៖ រិទ្ធី

ប្រភព៖ NOCC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ