មណ្ឌលកីឡាហែលទឹក តេជោ សែន បើកសម្ពោធខែធ្នូខាងមុខនេះ!

មណ្ឌលកីឡាហែលទឹក តេជោ សែន Techo Sen Swimming Center មានទីតាំងស្ថិតនៅខែកំពង់ចាម ដែលមជ្ឈមណ្ឌលកីឡាហែលទឹកអន្តរជាតិនេះ នឹងបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២ ធ្នូ ឆ្នាំ ២០១៥ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន។ កាសាងសង់មណ្ឌលកីឡាហែលទឹកនេះឡើងគឺ ដើម្បីពង្រឹងគុណភាពផ្នែកកីឡាករហែលទឹកអោយមានសមត្ថភាពកាន់តែខ្ពស់។ មជ្ឈមណ្ឌលនេះ នឹងផ្តល់ឱកាសកាន់តែច្រើនឡើងដល់កីឡាករ កីឡាការិនីក្នុងការទទួលបានការហ្វឹកហាត់ជំនាញកីឡាហែលទឹកឲ្យកាន់តែងាយស្រួល សម្រាប់ត្រៀមចូលរួមប្រកួតប្រជែងទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។ គួរបញ្ជាក់ផងដែរថា អាងហែលទឹកនេះគឺមានប្រវែង ៥០ ម៉ែត្រ ហើយជម្រៅទឹកពី១-២ ម៉ែត្រ ដែលបំពាក់ដោយបច្ចេកវិទ្យា និងសម្ភារៈសុវត្ថិភាពទំនើបៗស្របតាមច្បាប់និងការកំណត់របស់អន្តរជាតិ (Fédération Internationale de Natation (FINA)។

12241604_909549319093566_1583943457896155851_n

 

12193711_909549329093565_2580841359496376232_n

 

12241573_909549322426899_1723048686674909475_n

មតិយោបល់

Sponsor

អត្ថបទថ្មីៗ