Kashima Antlers របស់ជប៉ុន ប៉ះ Frenz United A ម៉ាឡេស៊ី វគ្គ ផ្តាច់ព្រ័ត្រនៅ ACT 2015 ល្ងាចនេះ

ក្រោយការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងពីរជើង ក្នុងព្រឹត្តិការណ៍ការប្រកួតពានរង្វាន់យុវជនអាស៊ីអាយុក្រោម ១៨ ឆ្នាំរួចមកយើងបានរកឃើញក្រុមពីរដែលនឹងត្រូវប្រកួតដណ្តើមពាននៅឆ្នាំនេះគឺក្រុមយុវជន Kashima Antlers របស់ជប៉ុន ជាមួយ ក្រុមយុវជន Frenz United A ម៉ាឡេស៊ី។ ល្ងាចនេះក្រុមយុវជន Kashima Antlers របស់ជប៉ុន នឹងត្រូវប្រកួតវគ្គផ្តាច់ប្រ័ត្រជាមួយ ក្រុមយុវជន Frenz United A ម៉ាឡេស៊ីជើងទី ១ នៅកីឡដ្ឋាន Kashima Soccer Stadium ប្រទេសជប៉ុន។ គួរបញ្ជាក់ផងដែរថា ជើងទី ២ នឹងធ្វើឡើងនៅថ្ងៃទី ១៨ វិចិ្ឆកា ២០១៥ ខាងមុខនេះ។

12219405_952813658124712_8608142347127312117_n

 

អត្ថបទ៖ រិទ្ធី

រូបភាព៖ Frenz United FC

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ