កម្មវិធីប្រកួតកីឡាស្នូកឃ័រ German Masters 2015

German Masters 2015

German Masters 2015

កម្មវិធីប្រកួតកីឡាស្នូកឃ័រ German Masters 2015 គឺជាកម្មវិធីប្រកួតស្នូកឃ័រអាជីពដ៏ល្បីល្បាញក្នុងឆ្នាំ 2015 នេះ ហើយក៏ជាកម្មវិធី Ranking ទី 6 ក្នុងរដូវកាលឆ្នាំ 2014-2015 ផងដែរ។ កម្មវិធីប្រកួតកីឡាស្នូកឃ័រ German Masters 2015  នេះ មានការចូលរួមពីសំណាក់កីឡាករស្នូកឃ័រអាជីពជាច្រើនរូប។ ការប្រកួតនេះបានប្រព្រឹត្តឡើងនៅឯ Tempodrom ដែលស្ថិតនៅក្នុងទីក្រុង ប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ដ៏ និងចាប់ផ្តើមឡើងកាលពីថ្ងៃទី 4 ដល់ថ្ងៃទី 8 កុម្ភៈ ឆ្នាំ 2015។ ប្រាក់រង្វាន់ដែលជើងឯកនឹងទទួលបានមានចំនួន £80,000។

គួររំលឹកថា កម្មវិធីប្រកួតកីឡាស្នូកឃ័រ German Masters នេះកាលពីឆ្នាំមុនគឺកីឡាករសញ្ជាតិ ចិន Ding Junhui ទទួលបានតំណែងជាជើងឯកប៉ុន្តែក្នុងឆ្នាំនេះកីឡាកររូបនេះបានធ្លាក់ក្នុងជុំ 32 នាក់ចុងក្រោយដោយកីឡាករ Ryan Day ក្នុងលទ្ធផល 5-4។

សម្រាប់ឆ្នាំនេះវិញក្រោយការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនថ្ងៃរួចមក យើងបានរកឃើញកីឡាករ 2 រូបដែលត្រូវប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនេះគឺកីឡាករ Mark Selby និងកីឡាករ Shaun Murphy។ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនោះ កីឡាករទាំងពីរធ្វើបានល្អដូចគ្នាដោយការប្រកួតមានសភាពប្រកៀកប្រកិត ដោយទីបញ្ចប់កីឡាករ Mark Selby បានឈ្នះទៅលើកីឡាករ Shaun Murphy ក្នុងលទ្ធផល 9-7។

ប្រវត្តិរូបសង្ខេប៖

ឈ្មោះ   Mark Selby

រហស្សនាម The Jester from Leicester

សញ្ជាតិ អង់គ្លេស

អាយុ 31 ឆ្នាំ

ថ្ងៃខែឆ្នាំកំណើត ថ្ងៃទី 19 ខែមិថុនា ឆ្នាំ 1983

ទីកន្លែងកំណើត ទីក្រុង Leicester នៃប្រទេស អង់គ្លេស

Highest Break 147 (2 Times)

Century break 357

ក្លាយជាកីឡាករអាជីព 1999

 

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ