លោក Arsene Wenger ទទួលបានពាន manager of the month ស្របពេលដែលកីឡាករ  Jamie Vardy ទទួលបាន Player Of the Month

លោកគ្រូបង្គោលក្លឹបកាំភ្លើងធំ Arsenal  លោក​ Arsene Wenger ទទួលបានពាន manager of the month សម្រាប់ខែតុលាបន្ទាប់ពីដឹកនាំក្លឹបឈ្នះ ៤ ប្រកួតជាប់គ្នា។ លោកគ្រូសញ្ជាតិបារាំងរូបបានឡើងឈនៅកំពូលតារាង Premier League បន្ទាប់ពីបានយកឈ្នះក្លឹប Manchester United , Watford, Everton និង Swansea ក្នុងខែតុលា កន្លងទៅ ដូចនេះលោក Wenger ទទួលបានពាន manager of the month ជាលើកទី ២ ក្នុងឆ្នាំ ២០១៥ នេះ និងជាលើកទី ១៥ ក្នុងអាជីពរបស់ខ្លួន។

ក្លឹបកាំភ្លើងធំ រកបាន ១១ គ្រាប់ក្នុងការឈ្នះទាំង ៤ ប្រកួតព្រមទាំងឲ្យគូរប្រកួតស៊ុតបញ្ជូលទីបានតែមួយគ្រាប់ប៉ុណ្ណោះ ដោយបានយកឈ្នះលើលោក Claudio Ranieri អ្នកគ្រប់គ្រងរបស់ក្លឹប Leicester City boss និងលោក  Manuel Pellegrini អ្នកចាត់ការរបស់ក្លឹប Manchester City ក្នុងការឈ្នះពាននេះ។

មានតែលោក Sir Alex Ferguson តែប៉ុណ្ណោះដែលឈ្នះពាន manager of the month ច្រើនជាងលោក Wenger, ដោយលោក Sir Alex Ferguson ឈ្នះរហូតដល់ទៅ ២៧ ដង។

Barclays-MOTM-Wenger-04

 

ខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លឹប Leicester City កីឡាករ Jamie Vardy ឈ្នះពាន player of the month បន្ទាប់ពីកីឡាកររូបនេះរកបាន ៥ គ្រាប់ក្នុង ៤ ប្រកួតដែលជួយឲ្យក្លឹបរបស់ខ្លួនឈ្នះ ៣ ប្រកួតក្នុងខែតុលា។

អតីតកីឡាកររបស់ Halifax Town រកបានគ្រាប់បាល់ ៩ ប្រកួតជាប់គ្នា ក្នុងការប្រកួត Premier League ដែលនៅពីក្រោយកំណត់ត្រារបស់កីឡាករ Ruud van Nistelrooy ដែលរកបានគ្រាប់បាល់ ១០ ប្រកួតជាប់គ្នា។ ឥលូវនេះកីឡាករ Jamie Vardy កំពុងត្រៀមបំបែកកំណាត់ត្រានេះក្នុងការប្រកួតជាមួយក្លឹប Newcastle បន្ទាប់ពីសម្រាករួច។

Barclays-POTM-Vardy-04

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Mirror

 

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ