ក្លឹបអាស៊ីអាគ្នេយ៍ទាំង ៥ ដែលជោគជ័យក្នុងកម្មវិធី AFC Competitions

ក្លឹប Selangor FA (Malaysia)

ក្លឹប Selangor FA បានក្លាយជាក្លឹបនៅតំបន់អាស៊ានដំបូងដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួត Asian Champion Club (predecessor of the AFC Champions League) នៅក្នុងឆ្នាំ ១៩៦៧ បន្ទាប់ពីបានយកឈ្នះក្លឹបដែលមកពីប្រទេស វៀតណាម, ថៃ និងកូរ៉េ ខាងត្បូង។ ប៉ុន្តែពួកគេចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ២-១ ទៅលើក្រុម Hapoel Tel Aviv។

selangor

 

ក្លឹប BEC Tero Sasana (Thailand)

ក្លឹប BEC Tero Sasana បានបង្កើតភាពភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងការប្រកួតនាឆ្នាំ 2002–03 នៃកម្មវិធី AFC Champions League នៅពេលដែលពួកគេទទួលបានចំណាត់ថ្នាក់លេខ ២។ នៅក្នុងពូលពួកគេឈនៅកំពូលតារាងដែលក្នុងពូលមានក្រុម Daejeon Citizen, Shanghai Shenhua និង Kashima Antlers ជាដើម។

បន្ទាប់មកពួកគេបន្តយកឈ្នក្រុម Pakhtakor របស់ប្រទេស Uzbekistan ក្នុងវគ្គពាក់កណ្តាលផ្តាច់ព័្រត្រ។ ក្នុងវគ្គផ្តាច់ព្រ័ត្រពួកគេបានយកឈ្នះក្រុម Al Ain ក្នុងលទ្ធផល ១-០ តែការឈ្នះនោះមិនគ្រប់គ្រាន់សម្រាប់ពួកគេក្នុងការលើកពាននោះទេក្រោយចាញ់ជើងទី ១ ក្នុងលទ្ធផល ២-០។

BEC Tero Sasana (Thailand)

 

ក្លឹប Thai Farmers Bank (Thailand)

ក្លឹប Thai Farmers Bank គឺជាក្លឹបនៅតំបន់អាស៊ានដំបូងគេដែលទទួលបានជើងឯក Asian Club Championship (AFC Champions League)។ ពួកគេឈ្នះជើងឯកពីរដងនៅឆ្នាំ ១៩៩៤ និង ១៩៩៥។

នៅក្នុងរដូវកាល ១៩៩៤ ពួកគេឈ្នះក្រុម Oman Club ក្នុងលទ្ធផល ២-១ ដោយអ្នកស៊ុតបញ្ជូលទីគឺ កីឡាករ Phamobal និងកីឡាករ Sing Totavee.។ សម្រាប់ឆ្នាំ ១៩៩៥ វិញ គ្រាប់បាល់តែមួយគត់ពីកីឡាករ Natipong Sritong-In ជួយឲ្យក្លឹប Thai Farmers Bank យកឈ្នះ ១-០ ទៅលើក្លឹប Al Arabi។

Thai

ក្លឹប Yadanarbon F.C (Myanmar)

ក្លឹប Yadanarbon F.C ឈ្នះចើងឯកក្នុងឆ្នាំ 2010 AFC President’s Cup នៅក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់ខ្លួន។ ពួកគេឈ្នះជើងឯកជាមួយកំណត់ត្រាដែលមិនចាញ់។

Yad

ក្លឹប Johor Darul Ta’zim (Malaysia)

ក្លឹប Johor Darul Ta’zim (JDT) បានបង្កើតប្រវិត្តសាស្រ្តបន្ទាប់ពីបានក្លាយជាក្លឹប ម៉ាឡេស៊ី ដំបូងគេដែលបានឈ្នះ AFC Cup បន្ទាប់ពីបានយកឈ្នះទៅលើក្រុម FC Istiklol ១-០ជាមួយគ្រាប់បាល់តែមួយគត់របស់កីឡាករខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ឌីន Leandro Velazquez។

jdt_afc_cup_winners_2015

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ FOOTBALL CHANNEL ASIA

មតិយោបល់

Sponsor

អត្ថបទថ្មីៗ