កីឡាករ​ កែវ សុខង៉ន ត្រលប់ចូលហ្វឹកហាត់ក្រោយអវត្តមានមួយរយៈ

កីឡាករ កែវ សុខង៉ន ដែលបានចូលរួមជាមួយក្លឹបភ្នំពេញក្រោនកាលពីខែ មិថុនានោះដោយបានបង្ហាញខ្លួនជាច្រើនប្រកួតផងដែរហើយក៏បានអវត្តមានពីវិស័យបាល់ទាត់មួយរយៈដោយសារតែបញ្ហាគ្រួសារ។ តែឥលូវនេះកីឡាករ កែវ សុខង៉ន បានត្រលប់ចូលហ្វឹកហាត់ជាមួយក្លឹបវិញដើម្បីត្រៀមប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីមិត្តហ្វូនខេមបូឌានលីក ២០១៥ ទាំងពីរជើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកជាមួយក្លឹប ណាហ្គាវើល។ ការប្រកួតជើងទី ១ នឹងធ្វើឡើងនៅថ្ងៃទី ២២ វិចិ្ឆកា ខាងមុខនេះ វេលាម៉ោង ៦ ល្ងាច និង ជើងទី ២ នៅថ្ងៃទី ១២ ធ្នូ វេលាម៉ោង ៦ ល្ងាចដូចគ្នា។

Keo Sokngorn

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ