សេចក្តីថ្លែងការរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន

ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥
ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានធ្វើការព្យួរកីឡាករ និងមន្រ្តីក្នុងរយៈពេលមិនកំណត់មួយពីសកម្មភាពបាល់ទាត់ដែលទាក់ទងជាមួយក្លឹប៖
កីឡាករ៖ យូគ អៈអារី, ថោង ដា, សារី ម៉ាត់ណូរ៉ូទីន, ទូច សុខហេង, ង៉យ ស្រ៊ីន, សុះ ស៊ូហាណា និងសាន ឧសភា។
មន្រ្តី៖ ងួន ចាន់សុធា, ប៊ួយ ដារី, ស៊ឺ សីហា, និង ទេស សុផាត
សេចក្តីថ្លែងការណ៍ពីលោក ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន៖
“ខ្ញុំពិតជាសោកសៅខ្លាំងណាស់ ក្នុងការប្រកាសនៃការដាក់ពិន័យមិនមានពេលកំណត់មួយចំពោះកីឡាករ៧នាក់ និងមន្រ្តី៤នាក់ របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន។ ការដាក់ពិន័យនេះគឺមកពីការប្រព្រឹត្រមិនសមរម្យ និងធ្ងន់ធ្ងរចំពោះ លក្ខន្តិកៈនៃកិច្ចសន្យាការងារ ដោយមានការកំណត់លទ្ធផលបាល់ទាត់ និងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន។ ដែលការប្រព្រឹត្រទាំងនេះមានដូចជា ការលេងមិនអស់សមត្ថភាពក្នុងការប្រកួតសំខាន់ៗក្នុងរយៈពេល២ខែចុងក្រោយ។ មានផែនការនិងធ្វើអោយកីឡាករបរទេសសំខាន់ៗរងរបួសក្នុងកំឡុងពេលហ្វឹកហាត់ ហើយជាងនេះទៅទៀតបានប្រើប្រាស់គណនីក្លែងក្លាយក្នុងបណ្តាញសង្គម facebook ដើម្បីដាក់រឿងអវិជ្ជមាន និងបញ្ចេញមតិយោបល់បង្កជម្លោះផ្សេងៗ។
ភាពស្មោះត្រង់ និងភាពសុច្ចរិត គឺជាសសរទ្រូងនៃបាល់ទាត់អាជីព និងយើងមិនអត់ឪនដល់សកម្មភាពណា ឬហេតុផលអ្វីក៏ដោយ ដែលទាក់ទងនិងការចាត់ចែងលទ្ធផលនៃការប្រកួតបាល់ទាត់ និងធ្វើអោយមានការប៉ះពាល់ដល់លទ្ធផលនៃការប្រកួត។ បញ្ហាពុករលួយ និងការចាត់ចែងលទ្ធផលគឺជាថ្នាំពុលក្នុងវិស័យកីឡាទូទៅ និងជាពិសេសក្នុងវិស័យបាល់ទាត់។ យើងចង់អោយបាល់ទាត់ត្រូវបានលេងដោយបរិយាកាស ដែលអ្នកគាំទ្រអាចជឿទុកចិត្ត ចំពោះភាពសុច្ចរិត របស់កីឡាករ និងភាពពិតប្រាកដនៃលទ្ធផល។
កីឡាករ និងមន្រ្តីដែលបានប្រព្រឹត្រល្មើស ចំពោះគោលការន៍នៃការជឿទុកចិត្ត ភាពស្មោះត្រង់ និងភាពជាអ្នកកីឡា គឺយើងពិតជាមិនអាចទទួលយកបានឡើយចំពោះការប្រព្រឹត្រនេះ។
នេះជាបញ្ហាផ្ទៃក្នុងរបស់ក្លឹបភ្នំពេញក្រោន និងមិនមានជាប់ពាក់ព័ន្ធក្លឹប កីឡាករ ឬមន្រ្តីរបស់ក្លឹបផ្សេងទៀត គឺមិនទាក់ទងក្នុងសកម្មភាពនេះឡើយ។
សកម្មភាពនេះបានធ្វើឡើងដោយមានការសហការណ៍យ៉ាងពេញលេញ និងត្រឹមត្រូវដោយអាជ្ញាធរផ្សេងៗ

12189741_1131397366887786_3277970813131759203_n

ប្រភព៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន

មតិយោបល់

Sponsor

អត្ថបទថ្មីៗ