ក្លឹបភ្នំពេញក្រោន ជួបក្លឹបណាហ្គាវើលនៅវគ្គផ្តាច់ព្រ័ត្រ!!!

ក្រោយការប្រកួតយ៉ាងស្វិតស្វែងរវាងក្លឹបបឹងកេតអង្គរជាមួយក្លឹប ណាហ្គាវើល កាលពីល្ងាចមិញនេះ។ ក្រោយការប្រកួតបញ្ចប់ក្លឹបបឹងកេតអង្គរបានយកឈ្នះក្នុងលទ្ធផល ២-១។ តែលទ្ធផលនេះនៅតែមិនអាចគ្រប់គ្រាន់ដើម្បីឲ្យក្លឹបបឹងកេតឡើងទៅវគ្គផ្តាច់ព្រ័ត្រនោះទេដោយកាលពីជើងទី ១ ក្លឹបណាហ្គាវើលបានយកឈ្នះក្នុងលទ្ធផល ៣-១ ដូចនេះសរុបទាំងពីរជើងក្លឹបណាហ្គាវើលយកឈ្នះក្នុងលទ្ធផល ៤-៣។

ក្លឹបណាហ្គាវើលនឹងត្រូវជួបជាមួយ ក្លឹបការពារតំណែងជើងឯក​ ភ្នំពេញក្រោន នៅវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងធ្វើឡើងពីរជើង នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយជើងទី ១ ប្រកួតថ្ងៃទី២២ វិចិ្ឆកា និងជើងទីនៅថ្ងៃទី ១២ ធ្នូ។

Naga

 

PPCFC LOGO

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ