ក្លឹប Buriram United គ្រោងចូលទីផ្សាភាគហ៊ុននៅឆ្នាំ ២០១៨

លោក Newin Chidchob ដែលជាប្រធាន និងម្ចាស់ក្លឹបបាល់ទាត់ Buriram United បានថ្លែងជាសាធារណៈនៅឯក្នុងកម្មវិធីបើក​សម្ពោធហាងថ្មីរបស់ពួកគេនៅ Buriram Siam Square ថាពួកគេចង់ធ្វើឲ្យ Buriram United ក្លាយជាក្រុមហ៊ុនមួយដើម្បីចូលរួមទីផ្សាភាគហ៊ុន និង ចុះឈ្មោះនៅក្នុង Stock Exchange of Thailand (SET) របស់ប្រទេសថៃនៅឆ្នាំ ២០១៨ ខាងមុខនេះ។

គោលបំណងក្នុងការចូលក្នុងទីផ្សាហ៊ុននេះគឺដើម្បីបង្កើតមូនិធិឲ្យបានច្រើនដើម្បីចូលរួមប្រកួតក្នុង AFC Champion League។ កីឡាបាល់ទាត់គឺជាការវិនិយោគមួយដែលគួរឲ្យចាប់អាម្មណ៍។ ជាពិសេស ក្លឹប Burriram ដែលជាក្លឹបកំពូលនៃប្រទេសថៃ។ ធ្វើបែបនេះក្លឹបនឹងមានស្ថេរភាពផ្នែកហិរញ្ញវត្ថុផងដែរ។

លោក Newin ក៏បានបន្តថា៖ “នេះជាឆ្នាំទី ៦ របស់ក្លឹប Buriram United គោលបំណងរបស់ក្លឹបគឺចង់ក្លាយជាក្លឹបកំពូលមួយក្នុងចំណោមក្លឹបកំពូល ៥ នៅអាស៊ី។ យើងនឹងមិនអាចឈនៅកំពូលបានដោយសារតែកីឡាករ និងក្រុមការងារនោះទេ។ យើងមានកីឡាករទាំង ១២ ដែលជាអ្នកគាំទ្រយ៉ាងសំខាន់របស់យើង គឺអ្នកគាំទ្ររបស់ក្លឹប Buriram United ទាំងអស់។”

ឆ្នាំនេះយើងនឹងឈ្នះជើងឯក Thai Premier League មុននឹងបញ្ចប់រដូវកាល។ នេះជាកាដូសម្រាប់អ្នកគាំទ្ររបស់យើង។ យើងនឹងបង្ហាញឲ្យអ្នកគាំទ្រទាំងអស់បានឃើញថា កីឡាករ ទាំង ១១ នាក់ដែលលេខនៅលើទីលាន និងអ្នកគាំទ្រអាចឈ្នះជាមួយគ្នា។ ក្នុងឆ្នាំ ២០១៨ យើងនឹងចូលរួម SET សម្រាប់មូនិធិបន្ថែមក្នុងការប្រកួតអន្តរជាតិ។

ក្រៅពីក្លឹបយើង នៅមានក្លឹបជាច្រើនទៀតនៅក្នុងលីកកំពូលនៃប្រទេសថៃគ្រោងនឹងចូលរួម SET ដូចជា Muangthong United ដែលបានដំណើរការបានប្រហែលជា ៨០% ហើយ។

newin-chidchob-buriram-united_pa2ud3kt35st1c8xny5zwaamy

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ