Kashima Antlers របស់ជប៉ុន ប៉ះ Frenz United A ម៉ាឡេស៊ី វគ្គ ផ្តាច់ព្រ័ត្រនៅ ACT 2015

ក្រោយការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងពីរជើង ក្នុងព្រឹត្តិការណ៍ការប្រកួតពានរង្វាន់យុវជនអាស៊ីអាយុក្រោម ១៨ ឆ្នាំរួចមកយ់ងបានរកឃើញក្រុមពីរដែលនឹងត្រូវប្រកួតដណ្តើមពាននៅឆ្នាំនេះគឺក្រុមយុវជន Kashima Antlers របស់ជប៉ុន ជាមួយ ក្រុមយុវជន Frenz United A ម៉ាឡេស៊ី។ ក្រុមយុវជន Frenz United A បានជួបជាមួយក្រុមយុវជន Frenz United B ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយជើងទី ១ បានយកឈ្នះក្នុងលទ្ធផល ៣-០ និងជើងទី ២ ក្នុងលទ្ធផល ២-១ សរុបទាំងពីរជើងគឺ ៥-១។ ចំណែកក្រុមយុវជន Kashima Antlers របស់ជប៉ុនវិញបានយកឈ្នះលើក្រុម AIFF INDIA ជើងទី ១ ក្នុងលទ្ធផល ៣-០ និងជើងទី ២ ក្នុងលទ្ធផលស្មើគ្នា ១-១។ ដូចនេះក្រុមយុវជន Kashima Antlers របស់ជប៉ុន នឹងត្រូវប្រកួតវគ្គផ្តាច់ប្រ័ត្រជាមួយ ក្រុមយុវជន Frenz United A ម៉ាឡេស៊ីជើងទី ១ នៅថ្ងៃពុធទី ១១ វិចិ្ឆកា ២០១៥ និង ជើងទី ២ នៅថ្ងៃទី ១៨ វិចិ្ឆកា ២០១៥ ខាងមុខនេះ។

Asia Champions Trophy 2015 Final

 

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ