ក្លឹប ណាហ្គាវើល ទទួល ក្លឹប បឹងកេតអង្គរ វគ្គជម្រុះជើងទី ២ ថ្ងៃស្ងែក

ក្រោយពីការប្រកួតត្រូវបានពន្យាពេលដោយក្លឹបបឹងកេតអង្គរត្រូវជាប់ភារកិច្ចទៅប្រកួតពានរង្វាន់ Toyota Mekong Cup ណៅប្រទេសឡាវ។ ថ្ងៃស្អែកនេះការប្រកួតវគ្គជម្រុះជើងទី២ រវាងបឹងកេតអង្គរ និងណាហ្គាវើល នឹងលេងនៅថ្ងៃសៅរ៍​ ទី៧ ខែវិច្ឆិកាឆ្នាំ២០១៥ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក វេលាមម៉ោង ៦ល្ងាច។ គួរបញ្ជាក់ផងដែរថា កាលពីជើងទី​ ១ ការប្រកួតនៅស្តាតចាស់ ថ្ងៃទី២៥ ខែតុលាកន្លងទៅ ក្លឹបបឹងកេតអង្គរ ចាញ់ ក្លឹប ណាហ្គាវើលក្នុងលទ្ធផល ១-៣។ ចាំមើលថាតើក្លឹបបឹងកេតអង្គរ អាចវាយបកដើម្បីទទួលបានជ័យជម្នះនៅថ្ងៃស្អែក ដើម្បីទទួលបានកៅអីទៅលេងវគ្គផ្តាច់ព្រ័ត្រដែលឬទេ។ ក្លឹបដែលឈ្នះក្រោយសរុបលទ្ធផលទាំងពីរជើងនៅល្ងាចស្អែកនេះនឹងឡើងទៅប៉ះក្លឹបការពារតំណែងជើងឯក​ ភ្នំពេញក្រោន នៅវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងធ្វើឡើងពីរជើង នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយជើងទី ១ ប្រកួតថ្ងៃទី២២ វិចិ្ឆកា និងជើងទីនៅថ្ងៃទី ១២ ធ្នូ។

MCL Semi 2st Leg - Naga vs BoeungKet

 

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ