ក្លឹបយក្សទាំង ១០ ដែលមានការគាំទ្រច្រើនជាងគេនៅលើពិភពលោក

១០​ ក្លឹប Galatasaray

ក្លឹប Galatasaray​ គឺជាជើងឯករបស់ប្រទេស ទួគីដែលជាក្លឹបមួយជោគជ័យជាងគេ ព្រមទាំងមានប្រវត្តិជាយូរមកហើយ។ អ្វីដែលគួរឲ្យសសើរនោះគឺអ្នកគាំទ្ររបស់ក្លឹបនេះតែម្តង ដោយអ្នកគាំទ្រចូលរួមទស្សនាយ៉ាងច្រើនកុះករព្រមទាំងបរិយាកាសនៅក្នុងកីឡដ្ឋានពិតជាអស្ចារ្យរាល់ពេលដែលក្លឹប Galatasaray ប្រកួត។ ក្លឹប Galatasaray ក៏ជាក្លឹបមួយដែលមានជាងគេនៅក្នុងប្រទេសទួគីផងដែរ។

Galatasaray​​​ 10

៩ ក្លឹប Manchester City

ក្លឹប Manchester City ដែលជាក្លឹបយក្សមួយនៅក្នុងប្រទេសអង់គ្លេស ប៉ុន្មានឆ្នាំចុងក្រោយទទួលបានលទ្ធផល ដោយពួកគេបានអភិវឌ្ឍន៍ខ្លួនឯងឲ្យក្លាយជាក្លឹបមួយដ៏ធំនៅក្នុងប្រទេសអង់គ្លេស។ ចាប់តាំងពីទទួលបានជើងឯកលីកកំពូលនៃប្រទេសអង់គ្លេស កាលពីឆ្នាំ ២០១២ រួចមក ចំនួនអ្នកគាំទ្ររបស់ក្លឹបមួយនេះក៏បានកើនឡើង ព្រមទាំងក្លឹបក៏បាននាំយកកីឡាករល្បីៗជាច្រើនមកផងដែរ។

Manchester City 9

៨ ក្លឹប Chelsea

ទោះបីជាបច្ចុប្បន្ននេះក្លឹបជើងឯកលីកកំពូលអង់គ្លេស ២០១៤-២០១៥ កំពុងតែស្ថិតនៅជិតកាត់ចូលក៏ពិតមែន ប៉ុន្តែក្លឹបតោខៀវ Chelsea នៅតែមិនទាន់បោះបង់នោះទេ។ ក្លឹប Chelsea គឺជាក្លឹបមួយដែលជោគជ័យក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ចំណែកឯអ្នកគាំទ្ររបស់ពួកគេក៏អស្ចារ្យផងដែរ។

chelsea 8

៧ ក្លឹប Liverpool

ទោះបីជាក្លឹប Liverpool ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមិនទាន់ឈ្នះពានធំៗណាក៏ពិតមែន តែក្លឹបមួយនេះនៅតែជាក្លឹបមួយដែលទទួលបានគាំទ្រជាច្រើនលើពិភពលោកផងដែរ។

Liverpool 7

៦ ក្លឹប AC Milan

ក្លឹបនេះក៏ជាក្លឹបមួយជោគជ័យនៅទ្វីបអឺរ៉ុបផងដែរ ដោយក្លឹប AC Milan ឈ្នះជើងឯក Serie A ជាច្រើនដង ព្រមទាំងជាក្លឹបដែលឈ្នះពាន Champions League ច្រើនជាងគេទី ២ ផងដែរ។ បច្ចុប្បន្នទមរ្ង់លេងរបស់ក្លឹបមួយនេះដូចជាមិនដូចពីមុននោះទេ ប៉ុន្តែទោះជាយ៉ាងណាក្លឹបមួយនៅទេមានអ្នកគាំទ្រដែលយើងអាខមើលឃើញនៅ កីឡដ្ឋានរាល់ពេលប្រកួត។

AC Milan 6

៥ ក្លឹប Bayern Munich

ក្លឹប Bayern Munich គឺជាក្លឹបធំមួយនៅលើពិភពលោកដោយទម្រង់លេងយ៉ាងឥតខ្ចោះរបស់ពួកគេគ្មានក្រុមណាបញ្ឈប់បាននោះទេដែលបច្ចុប្បន្ននេះនៅក្នុង Bundesliga គ្មានក្លឹបណាយកឈ្នះក្លឹបមួយនេះបាននៅឡើយទេ។ ទោះបីជាពួកគេអាក់ខានមិនបានពាន Champions League ២ ឆ្នាំនេះក៏ដោយ តែរៀងរាល់ឆ្នាំ ក្លឹប Bayern Munich តែងតែជាក្លឹបមួយដែលប្រជែងតំណាងជើងឯកជានិច្ចជាមួយនឹងអ្នកគាំទ្រជាច្រើនផងដែរ។

Bayern_Munich​5

៤ ក្លឹប Arsenal

ក្លឹប Arsenal គឺជាក្លឹបមួយដែលមានប្រជាប្រិយភាពជាងគេនៅលើពិភពលោកព្រមទាំងមានអ្នកគាំទ្រជាច្រើនផងដែរ។ ពួកគេក៏ជាក្លឹបដែលជោគជ័យនៅអង់គ្លេសផងដែរដោយឈ្នះ Premier League ១៣ FA ១២។ បច្ចុប្បន្ននេះក្លឹប Arsenal ស្ថិតនៅកំពូលតារាងជាមួយក្លឹប Manchester City។

arsenal​ 4

៣ ក្លឹប Manchester United

ក្លឹប Manchester United គឺជាក្លឹបមួយដែលធំ និងជោគជ័យជាងគេបំផុតនៅលីកកំពូលអង់គ្លេស។ ពួកគេឈ្នះពានលីកកំពូលអង់គ្លេស ២០ ដង ពាន FA Cup ១២ ដង ផងដែរ។ ពួកគេក៏ធ្លាប់ឈ្នះពានទ្វីបអឺរ៉ុប ៣ ដង។ ក្លឹបនេះមានប្រវត្តិព្រមទាំងអ្នកគាំទ្រដ៏អស្ចារ្យ។

ae3826cf1219e13227150afe47be20a7

 

២ ក្លឹប Real Madrid

ក្លឹបយក្សមួយនេះឈ្នះពានទ្វីបអឺរ៉ុបរហូតដល់ទៅ ១០ ដង ដែលនិយាយបានថាជាក្លឹបដែលជោគជ័យជាងគេនៅទ្វីបអឺរ៉ុប។ ជាមួយគ្នានេះផងដែរពួកគេឈ្នះពាន La Liga ៣២ ដង។ ក្លឹបនេះគឺជាក្លឹបមួយដែលបង្ហាញទម្រង់លេងយ៉ាងល្អព្រមទាំងមានអ្នកគាំទ្រដ៏ច្រើនផងដែរ។ គួរបញ្ជាក់ផងដែរថាក្លឹបនេះជាក្លឹបដែលមានជាងគេនៅលើពិភពលោកផងដែរ។

real-madrid​ 2

១ ក្លឹប Barcelona

ប្រាកដណាស់ក្លឹបនេះគឺជាក្លឹបដែលឈរនៅលេខ ១។ ក្លឹប Barcelona គឺជាក្លឹបជោគជ័យក្នុងរយៈពេល ១០ ឆ្នាំ ជាមួយនឹងការឈ្នះពានក្នុងអេស្ប៉ាញជាច្រើន Champions League ៤ ដង ក្នុង ១០ ឆ្នាំ។ ពួកគេឈ្នះពានលីកកំពូលអេស្ប៉ាញ ២៣ដង។  ចំនួនអ្នកគាំទ្រវិញគឺច្រើនលើសលុបតែម្តង។

Barcelona 1

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Find The Net

មតិយោបល់

Sponsor

អត្ថបទថ្មីៗ