វេង សុភ័ក្ត្រ និង ឃីម បូរ៉ា បង្ហាញសមត្ថភាពលើសមរភូមិ Special Beer របស់ CNC

ភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែសីហាខាងមុខនេះ កីឡាករវេង សុភ័ក្ត្រ មកពីក្លិបទ័ពឆ័ត្រយោង៩១១ និង ឃីម បូរ៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យនឹងត្រូវបំពេញបេសកកម្មលើសង្វៀន Special Beer របស់ CNC ដោយ បូរ៉ា ត្រូវបើកសមរភូមជាមួយអ្នកប្រដាល់ថៃ Maisut Pele Buriram ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម ។

បូរ៉ា មានប្រវត្តិប្រកួតចំនួន ៧០ដង ឈ្នះ ៥០ដង និងចាញ់ ២០ដងព្រមទាំងមានប្រវត្តិផ្ដួលគូប្រកួតឲ្យសន្លប់ចំនួន ២០ដងដែរ ។ ចំពោះ Maisut Pele Buriram មានប្រវត្តិប្រកួតចំនួន ៨១ដង ឈ្នះ ៦០ដង ចាញ់ ១៨ដងស្មើពិន្ទុ ៣ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់ចំនួន ១៣ដង ។ ដូច្នេះតើនរណាជាអ្នកឈ្នះលើសមរភូមិនេះ ?

ចំណែកឯកីឡាករ វេង សុភ័ក្ត្រ នឹងត្រូវចូលសមរភូមិតស៊ូជាមួយអ្នកប្រដាល់ថៃឈ្មោះ Watcharadet Sor Danchai ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាមដែរ ។ សុភ័ក្ត្រមានប្រវត្តិប្រកួតចំនួន ៥០ដង ឈ្នះ ៤៤ដង ចាញ់ ៥ដង ស្មើ ១ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន ១៦ដង ។ ចំពោះ Watcharadet Sor Danchai វិញគេមានប្រវត្តិប្រកួតចំនួន ៩២ដង ឈ្នះ ៦៧ដង ចាញ់ ២៨ដង ស្មើពិន្ទុ ៥ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន ២១ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ