បឹងកេត អាចស្ដារកិត្តិយសបានទេក្នុងជំនួបជាមួយ Global ល្ងាចនេះ?

ភ្នំពេញ៖ បន្ទាប់ពីបរាជ័យ ៣ប្រកួតជាប់ៗគ្នា ក្រោមថ្វីជើងក្រុម Global FC ក្រុមបាល់ទាត់បឹងកេតអែហ្វស៊ីរបស់កម្ពុជា នឹងត្រូវបន្ដជួបក្រុមជើងខ្លាំងហ្វីលីពីននេះម្តងទៀតនៅល្ងាចថ្ងៃទី១១ ខែសីហានេះ នាជំនួបជើងទី២ ពានរង្វាន់ RHB Singapore Cup 2017 វគ្គ ៨ក្រុមចុងក្រោយ ។ ចាំមើលតើបឹងកេត អាចស្ដារមុខមាត់បានវិញទេ នៅក្នុងការប្រកួតកាត់សេចក្ដីល្ងាចនេះ?

កាលពីជួបគ្នាជើងទី១ ក្រុមបឹងកេត បានចាញ់ Global FC ដោយលទ្ធផល ៣-១ ម្ដងមកហើយ ។ ចំពោះការប្រកួតល្ងាចនេះ គឺជាការកាត់សេចក្ដីរកក្រុមឡើងវគ្គ ១/២ផ្ដាច់ព្រ័ត្រ ។ ដូច្នេះក្រុមបឹងកេត ហាក់មានឱកាសតិចតួចបំផុត ស្របពេលក្រុម Global ទាមទារត្រឹមស្មើនឹងបានឡើងវគ្គបន្ដ ។ ចំណែកបឹងកេត យ៉ាងហោចណាស់ត្រូវការឈ្នះលើសពី ៣គ្រាប់ ទើបមានសង្ឃឹម ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ