ប្រាក់រង្វាន់សម្រាប់អ្នកឈ្នះមេដាយសុីហ្គេមឆ្នាំនេះមានរហូតដល់ខ្ទង់មុឺនដុល្លារ!

ភ្នំពេញ៖ ដើម្បីផ្ដល់កម្លាំងចិត្តដល់កីឡាករ កីឡាការិនីកម្ពុជា ឱ្យប្រឹងប្រែងប្រកួតប្រជែងដើម្បីដណ្ដើមយកមេដាយពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ីនោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានខិតខំស្វែងរកការគាំទ្រពីសំណាក់ក្រុមហ៊ុនឯកជន និងសប្បុរសជនមួយចំនួនដើម្បីគៀងគរការឧបត្ថម្ភបន្ថែមពីលើអ្វីដែលផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា ។
គិតមកទល់ពេលនេះ ជាគោលការណ៍សម្រាប់មេដាយមាសលើវិញ្ញាសាឯក្តជនទទួលបានថវិកាសរុបចំនួន ២៤.០០០ដុល្លារក្នុងនោះទទួលបានពីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១ម៉ឺនដុល្លារ, សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកត្តិព្រឹត្តបណ្ឌិតចំនួន ៥០០០ដុល្លារ និង ៩ ០០០ ដុល្លារពីក្រុមហ៊ុនឯកជនចំនួនពីរ ។ ចំណែកឯជ័យលាភីមេដាយប្រាក់ទទួលបានចំនួន ១៣.៥០០ ដុល្លារ និងមេដាយសំរឹទ្ធិទទួលបាន ៧.០០០ ដុល្លារ ។ នេះបើតាមការបញ្ជាក់ពីលោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោកបានឲ្យដឹងបន្ថែមថា សម្រាប់វិញ្ញាសាជាក្រុមមេដាយមាសទទួលបាន ៨. ០០០ ដុល្លារ មេដាយប្រាក់ទទួលបាន ៥. ០០០ ដុល្លារ មេដាយសំរឹទ្ធទទួលបាន ៣. ០០០ ដុល្លារ ។ ដោយឡែកចំពោះវិញ្ញាសាកីឡាបាល់ទាត់បើឈ្នះ ១ប្រកួតលើក្រុមណាមួយនោះក្រុមហ៊ុនស្រាបៀរអង្គរឧបត្ថម្ភថវិកាចំនួន ២.០០០ដុល្លារ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ