ធារី ចន្ថាប៊ីន ក្លាយជាឯកអគ្គរាជទូតនៃក្រុមហ៊ុនផលិតផលកីឡា Adidas ប្រចាំនៅកម្ពុជា

ភ្នំពេញ៖ កីឡាករបាល់ទាត់ដ៏ល្បីល្បាញរបស់កម្ពុជា ធារី ចន្ថាប៊ីន បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួននាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នេះថា រូបគេបានក្លាយជាអគ្គរាជទូតសុឆន្ទៈ (Brand Ambassador) របស់ក្រុមហ៊ុនផលិតសំភារៈកីឡាលំដាប់ពិភពលោក Adidas ប្រចាំនៅកម្ពុជាហើយ ខណៈដែលក្រុមអ្នកគាំទ្រជាច្រើនក៏បានសម្តែងក្តីរីករាយ និងអបអរសាទរចំពោះដំណឹងល្អនេះផងដែរ ។
 កីឡាករសញ្ជាតិខ្មែរ-បារាំងដែលទើបតែវិលត្រលប់មកប្រកបអាជីពនៅក្នុងប្រទេសកម្ពុជាវិញ បន្ទាប់ពីបានចំណាយពេលមួយរយៈជាមួយក្លឹប Krabi FC របស់ថៃនេះ បានបង្ហាញនូវភាពរីករាយជាខ្លាំងចំពោះជោគជ័យមួយនេះ​ដោយសារតែ Adidas គឺជាក្រុមហ៊ុនផលិតផលកីឡាដ៏ធំ និងឈានមុខគេមួយនៅលើពិភពលោកព្រមទាំងមានអតិថិជនជាច្រើនលាននាក់ រួមជាមួយនឹងការគាំទ្រពីសំណាក់បុគ្គលល្បីជាច្រើននៅជុំវិញពិភពលោក ។

សូមបញ្ជាក់ដែរថា អតីតសមាជិកក្រុមភ្នំពេញក្រោនដែលជាប់រហស្សនាមថាជាកីឡាករដ៏ស្រស់សង្ហារនៅកម្ពុជារូបនេះទើបតែ​បានសម្រេចចិត្តចូលរួមជាមួយក្រុមចំណូលថ្មីនៃលីគកំពូលកម្ពុជាគឺក្លឹបអគ្គិសនីកម្ពុជា ថែមទាំងបានបង្ហាញខ្លួននៅក្នុងជំនួបជាមួយក្លឹបចាស់ភ្នំពេញក្រោននៅលើទឹកដីស្វាយរៀងកាលពីថ្ងៃទី៣០ ខែកក្កដា កន្លងទៅផងដែរ ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ