Singapore Cup៖ បឹងកេត បន្ដចាញ់ Global ខណៈណាហ្គាចាកចេញពីកម្ពុជាល្ងាចនេះ

ភ្នំពេញ៖ ក្រុមបាល់ទាត់បឹងកេត មិនអាចសងសឹកក្រុម Global FC បាននោះទេ ក្រោយបន្ដបរាជ័យដោយលទ្ធផល ៣-១ នៅក្នុងជំនួបដណ្ដើមកៅអីវគ្គ ៤ក្រុមចុងក្រោយ នៃពានរង្វាន់ RHB Singapore Cup 2017 ជើងទី១ កាលពីយប់មិញ នៅកីឡដ្ឋាន Jalan Besar ប្រទេសសិង្ហបុរី ។
នេះជាការបរាជ័យលើកទី៣ ដែលក្រុមបឹងកេត ចាញ់ក្រុម Global បន្ទាប់ពីចាញ់ក្នុងវគ្គជម្រុះពានរង្វាន់ AFC Cup 2017 ទាំង ២ជើងកាលពីពេលថ្មីៗកន្លងទៅ ។ តាមរយៈលទ្ធផលនេះ សរបញ្ជាក់ឲ្យឃើញថា ក្រុមបឹងកេត នៅមានសង្ឃឹមតិចបំផុត ក្នុងប្រជែងកៅអីវគ្គ ៤ក្រុមចុងក្រោយពានរង្វាន់ RHB Singapore Cup 2017 ជាមួយក្រុម Global FC បើទោះបីនៅសល់ការប្រកួតជើងទី២ នាថ្ងៃទី១១ ខែសីហាខាងមុខក្ដី ។
ដោយឡែកក្រុមណាហ្គាវើលវិញ ក៏ត្រូវចាកចេញពីកម្ពុជានាវេលាម៉ោង ៥ល្ងាចនេះ ដើម្បីចូលរួមប្រកួតជម្រុះវគ្គ ១/៤ផ្ដាច់ព្រ័ត្រខាងលើផងដែរ ដោយក្រុមកំពុងឈរលេខរៀងទី៤ នៃលីគកំពូលកម្ពុជានេះ ត្រូវជួបប្រកួតជើងទី១ ជាមួយក្រុមម្ចាស់ទឹកដីសិង្ហបុរី Hougang United នៅថ្ងៃទី១១ ខែសីហាខាងមុខដូចគ្នា ៕
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ