AFF គ្រោងសំណើរដាក់បញ្ជូលការប្រកួតបាល់ទាត់អាយុក្រោម ២១ ឆ្នាំចូល ស៊ីហ្គេម

សហព័ទ្ធបាល់ទាត់អាស៊ាន ឬ Asean Football Federation (AFF) នឹងដាក់សំណើរទៅកាន់ South-East Asian Games Federation (SEAGF) ដើម្បីដាក់បញ្ជូលការប្រកួតបាល់ទាត់អាយុក្រោម ២១ ឆ្នាំនៅក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម នៅទីក្រុង កូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

លោកអគ្គលេខាធិការ Datuk Azzuddin របស់ AFF បានពន្យល់ពីហេតុនៃការដាក់សំណើរនេះថាគឺ ដើម្បីបន្តអភិវ្ឍន៍យុវជននៅក្នុងតំបន់។

បច្ចុប្បន្ននេះ AFF មានការប្រកួតសម្រាប់យុវជនអាយុក្រោម ១៧ ឆ្នាំ ១៩ ឆ្នាំ និង AFF Suzuki Cup សម្រាប់ឈុតធំ តែសម្រាប់យុវជនអាយុក្រោម ២១ ឆ្នាំនៅមិនទាន់មាននៅឡើយ។

លោក Azzuddin បានបន្តថា៖ “យើងគិតថាការដាក់បញ្ជូលយុវជនអាយុក្រោម ២១ ឆ្នាំនេះអាចបំពេញនៅចន្លោះនេះ ហើយការប្រកួតស៊ីហ្គេមក៏អាចជាផ្នែកមួយឲ្យក្រុមនៅតំបន់អាស៊ានត្រៀមសម្រាប់ការប្រកួត 2020 Tokyo Olympic qualifying campaign ផងដែរ។”

កាប្រកួតជម្រុះ អូឡាំពិកនឹងចាប់ផ្តើមនៅឆ្នាំ​ ២០១៩ ដូចនេះកីឡាករអាយុក្រោម ២១ ឆ្នាំ សម្រាប់ឆ្នាំ ២០១៧ ពិតជាដើរតួយ៉ាងសំខាន់សម្រាប់ការប្រកួតនេះ។

 

sea2017logo-crop

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ The Star Online

មតិយោបល់

Sponsor

អត្ថបទថ្មីៗ