ម្ចាស់មេដាយសំរឹទ្ធពិភពលោកសូរីនហ្សុីកាំប៉ូនឹងត្រលប់មកដល់កម្ពុជាវិញរសៀលនេះ

ភ្នំពេញ៖ នារសៀលម៉ោង ១.៣០ នាទីនេះ ម្ចាស់មេដាយសំរឹទ្ធកីឡាសូរីនហ្ស៊ីកាំប៉ូកីឡាករ ដុន សម្ផស្ស នឹងយកមេដាយរបស់ខ្លួនជូនកម្ពុជាហើយនេះជាមោទកភាពមួយទៀតសម្រាប់កម្ពុជាបន្ទាប់ពីប្រភេទកីឡាវ៉ូវីណាមទើបតែបានឈ្នះមេដាយពិភពលោកដូចគ្នា តែខុសត្រង់ថា មេដាយសំរឹទ្ធពិភពលោកមិនតម្រូវឲ្យមានការដង្ហែរជុំវិញទីក្រុងភ្នំពេញអមដោយម៉ូតូសុឺរ៉ែនដូចម្ចាស់មេដាយមាសឡើយ ។

សូមរំលឹកថា ព្រឹត្តិការណ៍ប្រកួតសូរីនហ្សីកាំប៉ូកម្រិតពិភពលោកនេះបានចាប់ផ្ដើមពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហាដោយរៀបចំនៅរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិក ។ កីឡាករ ដុន សម្ផស្ស បានថ្លែងថា នេះគឺជាលើកទី១ របស់គេហើយសម្រាប់ការចូលរួមការប្រកួតកម្រិតសកលនេះហើយរូបគេពិតជាសប្បាយរីករាយណាស់ដែលបានឈ្នះមេដាយមកជូនជាតិកម្ពុជា។ គួរបញ្ជាក់ផងដែរថា ការចេញទៅប្រកួតនេះ គឺបានទទួលការជួយឧបត្តម្ភពីលោក ហង់ ជួនណារ៉ុន និងលោកឧកញ៉ា សុខ ផេង រួមជាមួយនឹងបណ្តាសិស្សគុនជាច្រើនរូបទៀត ៕


អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ