បឹងកេត សម្រេចបញ្ចប់កិច្ចសន្យាមុនកាលកំណត់ជាមួយ Tomoki

ភ្នំពេញ៖ យោងតាមការប្រកាសរបស់ក្លឹបបាល់ទាត់បឹងកេតអេហ្វសុីបានឱ្យដឹងថា ក្លឹបជើងឯករដូវកាលចាស់នេះ បានសម្រេចបញ្ចប់កិច្ចសន្យាមុនសុពលភាពជាមួយកីឡាករ Tomoki ដោយសារមានការស្នើរសំុរបស់សាមីកីឡាករនឹងដើម្បីឲ្យបើកផ្លូវឱ្យរូបគេមានឱកាសស្វែងរកក្លិបថ្មី ក៏ដូចជាមានឱកាសបង្ហាញខ្លួនបានច្រើនជាងនេះផងដែរ ។

ក្រៅពីការជូនពរ និងថ្លែងអំណរគុណដល់កីឡាករជនជាតិិរូបនេះ ក្លឹបបឹងកេតមិនបានបង្ហើបឱ្យដឹងថាកីឡាកររូបនេះនឹងបន្តរអាជីពជាមួយក្លឹបណាមួយនៅកម្ពុជា ឬយ៉ាងណានោះទេ ។

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ