សុីហ្គេម៖ សម្ដេចហ៊ុន សែន ស្នើឱ្យអត្តពលិករួមគ្នាគោរពវិន័យ និងហាមដាច់ខាតការប្រើប្រាស់សារធាតុហាមឃាត់

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ផ្តាំផ្ញើរក្នុងពិធីជួបសំណោះសំណាលជាមួយអត្តពលិក គ្រូបង្វឹក និងថ្នាក់ដឹកនាំកាលពីព្រឹកមិញនេះ នៅវិមានសន្ថិភាព មុនចេញទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ថា ត្រូវរួមគ្នាគោរពវិន័យ និងហាមដាច់ខាតការប្រើប្រាស់សារធាតុហាមឃាត់ ។

 សម្ដេចតេជោហ៊ុន សែន បានមានប្រសាសន៍បែបនេះថា៖ «កីឡាករ កីឡាការិនីដែលត្រូវចូលរួមប្រកួតទាំងអស់មិនត្រូវប្រើសារធាតុលើកកម្លាំង ឬ សារធាតុដែលគេហាមឃាត់នានា ព្រោះប្រសិនបើដណ្តើមបានមេដាយ ហើយគេរកឃើញសារធាតុទាំងនោះ វាមិនត្រឹមតែគេដកយកមេដាយទៅវិញនោះទេ តែវាប៉ះពាល់ដល់កិត្តិយសជាតិថែមទៀតផង ។»

សម្ដេចបានបន្តថា រាល់ការប្រកួតកីឡាករ កីឡាការិនីទាំងអស់ត្រូវគោរពឲ្យបាននូវគោលការណ៍បច្ចេកទេស មិនត្រូវបំពានច្បាប់ការប្រកួតនោះទេ ព្រោះបើឈ្នះតាមរបៀបនេះក៏គេមិនប្រគល់ជ័យជម្នះមកយើងដែរ ។

គួរបញ្ជាក់ផងដែលថា នាឆ្នាំនេះសម្តេចតេជោបានផ្តល់ថវិកាលើកទឹកចិត្តដល់ប្រតិភូកីឡាស៊ីហ្គេមទាំង ២៧៤នាក់ ដោយម្នាក់ៗទទួលបាន ៥០០ដុល្លារសហរដ្ឋអាមេរិក ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ