ក្រុមហ៊ុន YANMAR ជប៉ុន បានចាប់ដៃគូរសហការជាមួយនិង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

បើយោងតាមគេហទៅព័ររបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា៖ កាលពីថ្ងៃរសៀលថ្ងៃទី ៤ ខែតុលាម្សិលមិញនេះក្រុមហ៊ុន YANMAR របស់ប្រទេសជប៉ុន បានចាប់ដៃគូរសហការជាមួយនិង សហព័ន្ធកីឡាបាល់ ទាត់ កម្ពុជា FFC ក្នុងរយៈពេល ២០១៥ រហូតដល់ឆ្នាំ ២០១៦ ក្នុងគោលបំណងជួយដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងលើកស្ទួរវិស័យកីឡាបាល់ទាត់ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

សន្និសីទកាសែតដែលធ្វើឡើងនៅ​ទី​ស្នាក់​ការ​នៃ​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាកាលពីម្សិលមិញនេះ​ លោក ខៀវ សាម៉េត អនុប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ​​សហព័ន្ធ​បាល់ទាត់កម្ពុជាទទួល​បាន​ដៃ​គូ​ឧបត្ថម្ភ​មួយ​ទៀត​គឺ​ក្រុម​ហ៊ុន​ YANMAR របស់​ប្រទេស​ជប៉ុនដែលត្រូវបានបង្កើតឡើងតាំងពី ឆ្នាំ១៩៥៧ ដោយក្លាយជាដៃគូរបស់ FIFA គាំទ្រក្រុម Manchester United ព្រមទាំងគាំទ្រដល់ J-League របស់ជប៉ុន និង AFC Champion League ផងដែរនោះ។ ​​ឥលូវនេះ YANMAR សម្រេច​ឧបត្ថម្ភ​ដល់​ក្រុម​ជម្រើស​ជាតិ​រដូវ​កាល​២០១៥-២០១៦​។  សម្រាប់ឆ្នាំ២០១៥នេះ YANM AR បានឧបត្ថម្ភដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាចំនួន៥០.០០០ដុល្លារ ដែលការឧបត្ថម្ភ នេះ មួយផ្នែកជួយដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជារៀបចំ ក្រុមជម្រើសជាតិចូលរួមប្រកួតជម្រុះពានរង្វាន់ពិភពលោកសម្រាប់ឆ្នាំ ២០១៨(2018 FIFA World Cup Russy -Preliminary Competition)។

ការឧបត្ថម្ភនេះ ជាចំណែកមួយដែលបានជួយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងការចូលរួមចំណែកជួយដល់សង្គម និងជួយអភិវឌ្ឍន៍ ប្រទេសជាតិ តាមរយៈវិស័យកីឡាបាល់ទាត់នេះ៕

12207689_1067977073213102_223002384_n

ប្រភព និង រូបភាព៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ