ជម្រើសជាតិតេក្វាន់ដូ WTF ស្ពាយមេដាយ ៧គ្រឿងមកជូនកម្ពុជាយប់មិញនេះ!

ភ្នំពេញ៖ នាវេលាម៉ោង ១១យប់នេះ ក្រុមអត្តពលិកកីឡាតេក្វាន់ដូ WTF របស់កម្ពុជាបានត្រលប់មកដល់មាតុប្រទេសវិញហើយជាមួយនឹងជោគជ័យដ៏ធំធេងដោយបានឈ្នះដាយរហូតទៅដល់ ៧គ្រឿងក្នុងព្រឹត្តិការណ៍ World Taekwondo Hanmadang 2017 ដែលរៀបចំឡើងដោយប្រទេស កូរ៉េខាងត្បូង និងដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ។  

បើតាមលោកឆយ យ៉ុងសុក គ្រូបង្វឹកកីឡាតេក្វាន់ដូជម្រើសជាតិបានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះបានចាប់ផ្តើមពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុង Anyang សាធារណរដ្ឋកូរ៉េ ដែលមាន ៦៤ ប្រទេសចូលរួម ក្នុងនោះកម្ពុជាបានឈ្នះបានមេដាយប្រាក់ ៦គ្រឿង និងសំរឹទ្ធ ១គ្រឿង ។

លោកបានបន្តថា៖ «អត្តពលិកដែលបានប្រកួតឈ្នះមេដាយនៅក្នុងព្រឹត្តិការណ៍នោះមានមេដាយប្រាក់ ១គ្រឿងក្នុងវិញ្ញាសាជាក្រុមដោយមានគ្នា ៣នាក់រួមមានកីឡាករ ទួន ណាវុធ, កីឡាការិនី ឈឿង លីណា និងកីឡាការិនី ស៊ីម រចនា ដោយពួកគេបានឈ្នះហុងកុងដោយពិន្ទុ ៦.៨៦ ទល់នឹង ៥.៧០, គូទី៣ ឈ្នះអូស្ដ្រាលី ដោយពិន្ទុ ៧.៤៣ ទល់នឹង ៧.០៧, គូទី៤ ឈ្នះ ចិនដោយពិន្ទុ ៧.៥៣ ទល់នឹង ៧.២៧ ប៉ុន្តែបានចាញ់តៃវ៉ាន់ (គូទី៥) ក្នុងវគ្គផ្តាច់ព្រ័ត្រដោយពិន្ទុ ៧.៤៦ ទល់នឹង ៧.៧៣។

ជាមួយគ្នានេះ នៅក្នុងការប្រកួត Korea Open International Taekwondo Championships2017 ក្រុមកម្ពុជាទទួលបានមេដាយប្រាក់ ៣គ្រឿង (ឯកត្តជន) ៕

អត្ថបទ៖ ប៉ាវឡុងជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ