កំពែង ខ្មៅ ឬមួយ អាំង សំអាត ដែលជាអ្នកឈ្នះនៅថ្ងៃសៅរ៍នេះ?

ភ្នំពេញ៖ នៅលើសង្វៀនទូរទស្សន៍ប៉ុស្ដិ៍លេខ៥ នាយប់ថ្ងៃទី៥ ខែសីហាខាងមុខនេះ អ្នកប្រដាល់កំពែង ខ្មៅ មកពីសមាគមប្រដាល់ក្រសួងកសិកម្មត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់អាំង សំអាត មកពីក្លិបតាព្រហ្មមានជ័យក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម ។ អ្នកប្រដាល់ទាំង ២ រូបនេះធ្លាប់ប្រកួតគ្នាជាញឹកញាប់ណាស់មកហើយដោយមានឈ្នះ-ចាញ់ទៅវិញទៅមក ។

ក៏ប៉ុន្តែមួយរយៈនេះ សំអាត មានការស្រុតចុះច្រើន ខណៈដែល កំពែង ខ្មៅ ក៏មិនជាខ្លាំងណាស់ណាដែរទេ យ៉ាងណាក៏ដោយការវាយចេញរបស់ សំអាតរហ័សរហួនជាង តែកំពែងខ្មៅ មានដៃធ្ងន់ជាង ។ ការពិតទៅ អ្នកប្រដាល់ទាំង ២ រូបនេះសុទ្ធមានកម្លាំងឆាប់ស្រុតចុះដូចគ្នា ហើយពួកគេក៏សុទ្ធតែមានឱកាសដើម្បីឈ្នះដូចគ្នាដែរ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ