សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងរៀបចំឲ្យមានវគ្គសិក្សាគ្រូបង្ហាត់កីឡាបាល់ទាត់កម្រិត “B” នាពេលខាងមុខនេះ

សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងរៀបចំឲ្យមានឡើងនូវវគ្គសិក្សាគ្រូបង្ហាត់កីឡាបាល់ទាត់កម្រិត “B” (AFC “B” Coaching Course) ដែលនឹងប្រព្រឹត្តិទៅចំនួន២លើកគឺលើកទីមួយចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា និងលើកទីពីរចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះនៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិទន្លេបាទី។
ក្នុងវគ្គសិក្សានេះនឹងមានការចូលរួមពីសំណាក់សិក្ខាកាមចំនួន២៥រូបមកពីបណ្តាអង្គការ សាលារៀន និងក្លឹបបាល់ទាត់នានាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទៅតាមការកំណត់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ កម្មវិធីបណ្តុះបណ្តាលនេះគឺពិតជាបានចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងក៏ដូចជាអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកីឡាបាល់ទាត់កម្ពុជាខណៈដែលកីឡាមួយនេះកំពុងតែទទួលបានការគាំទ្រកាន់តែខ្លាំងនៅក្នុងចំណោមអ្នកស្នេហាកីឡានៅក្នុងប្រទេសស្របពេលដែលធនធានកីឡាក៏កំពុងតែមានកម្រិតឈានឡើងគួរកត់សម្គាល់នោះ៕

IMG_0001 (2)

 

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ