ផាន ផាត់យុទ្ធ ណាត់ ម៉ន វីរៈ សាកកម្លាំងលើសង្វៀនទូរទស្សន៍ប៉ុស្ដិ៍លេខ៥ នៅថ្ងៃសៅរ៍នេះ

ភ្នំពេញ៖ នៅលើសង្វៀនទូរទស្សន៍ប៉ុស្ដិ៍លេខ៥ នាយប់ថ្ងៃទី៥ ខែសីហាខាងមុខនេះ អ្នកប្រដាល់ផាន ផាត់យុទ្ធ មកពីក្លិបសាលវ័ន្តកីឡាបានប្រកាសថានឹងឡើងប្រកួតជាមួយអ្នកប្រដាល់ម៉ន វីរៈ មកពីក្លិបការិយាល័យទី៥ កងទ័ពជើងគោក ។ នេះគឺជាជំនួបរវាងអ្នកខ្លាំងទម្ងន់ស្រាលជាមួយអ្នកខ្លាំងទម្ងន់ស្រាលដូចគ្នា ដោយ វីរៈ ជាអ្នកប្រដាល់មួយរូបដែលមានផ្លែវាយល្អ រហ័ស ទាំងកែង ជង្គង់ កណ្ដាប់ដៃហើយក៏ខូចខាងពូកែវាយបន្ថែមលើគូប្រកួតដែរ ។ យ៉ាងណាក៏ដោយ អ្នកប្រដាល់រូបនេះមានការស្រុតចុះច្រើនមួយរយៈនេះ ដូច្នេះហើយទើបនៅពេលប្រកួតគេព្យាយាមវាយសម្រុកលើគូប្រកួតតាំងពីដើមទឹកទី១ ទៅក្នុងបំណងផ្ដួលគូប្រកួតឲ្យបានរហ័សតែបើគូប្រកួតមិនដួលទេនោះចាប់ពីទឹកទី៣ ទៅកម្លាំងគេក៏ចាប់ស្រុតចុះគេក៏លេងស្នៀតបែរខ្នងឲ្យគូប្រកួតវាយតែម្ដង ។ 

ចំពោះ ផាន ផាត់យុទ្ធ វិញការវាយចេញរបស់គេមិនសូវជារហ័សនោះទេប៉ុន្តែធ្ងន់ៗមិនតែប៉ុណ្ណោះគេមានកម្លាំងអស្ចារ្យ ហើយការវាយចេញភាគច្រើនចំគោលដៅបានល្អ ។ អ្នកប្រដាល់រូបនេះមានកម្លាំងអាចវាយបាន ៥ ទឹកដោយគ្មានបញ្ហាអ្វីទាំងអស់ ។ ការជួបគ្នារវាងអ្នកប្រដាល់ទាំង ២ រូបនេះមិនដឹងថាជ័យជំនះជារបស់ម៉ន វីរៈ ឬ ជារបស់ផាន ផាត់យុទ្ធនោះឡើយ ព្រោះពួកគេសុទ្ធតែមានឱកាសដើម្បីឈ្នះដូចគ្នាៗ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ