កម្ពុជាសង្ឃឹមឈ្នះមេដាយលើកីឡា ៦ ប្រភេទក្នុងព្រឹត្តិការណ៍សុីហ្គេមទី២៩ នេះ

ភ្នំពេញ៖ លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបង្ហាញនូវក្លីសង្ឃឹមថាកីឡាចំនួន ៦ប្រភេទមានលទ្ធភាពនឹងអាចដណ្ដើមបានមេដាយមាសក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នេះ ។ ជាមួយនឹងការបង្ហាញជំនឿចិត្តបែបនេះលោកអគ្គលេខាធិការប្ដេជ្ញាថាកម្ពុជានឹងរក្សាឲ្យបាននូវចំណាត់ថ្នាក់លេខ៨ ក្នុងព្រឹត្តិការណ៍នេះឲ្យបានដូចកាលពីលើកទី២៨ ដែរ ។

ខណៈពេលនេះដែរប្រភេទកីឡាមួយចំនួនរបស់កម្ពុជាក៏កំពុងតែហ្វឹកហាត់នៅក្រៅប្រទេសដែរដូចជា៖ ប្រដាល់សាកល, សីឈិនឡូន, តេក្វាន់ដូ WTF(World Taekwondo Federation) និងកីឡាមួយចំនួនទៀតក៏កំពុងតែហ្វឹកហាត់នៅក្រៅប្រទេសដែរ ។ កាលពីស៊ីហ្គេមលើកទី២៨ គ្រប់ប្រទេសទាំងអស់សុទ្ធតែបាត់បង់មេដាយ តែសម្រាប់លើកទី២៩នេះទាំងប្រទេសកម្ពុជា ទាំងប្រទេសដទៃសុទ្ធតែរៀបចំនូវយុទ្ធសាស្ត្រថ្មីដើម្បីដណ្ដើមមេដាយឲ្យបានច្រើនរៀងៗខ្លួន ។

ជាមួយគ្នានេះដែរ កម្ពុជារំពឹងថានឹងរកមេដាយបានពីកីឡាមួយចំនួនដូចជា៖ សីឈិនឡូន, តេក្វាន់ដូ WTF, វូស៊ូ ,ប៉េតង់, ប្រដាល់សាកល និងប្រភេទប្រដាល់គុនខ្មែរ ។ ក្រៅពីនេះក៏នៅមានប្រភេទកីឡាមួយចំនួនទៀតក៏កំពុងតែបង្ហាញពីភាពរីកចម្រើនរបស់ខ្លួនដែរហើយប្រភេទកីឡាទាំងនោះគ៏អាចជាក្ដីសង្ឃឹមក្នុងការដណ្ដើមមេដាយដែរ ខណៈដែលកីឡាមួយចំនួនដែលកន្លងមកពុំធ្លាប់បានទទួលមេដាយនោះក៏កំពុងតែបង្ហាញពីសក្ដានុពលភាពដ៏ខ្លាំងក្លាណាស់ដែរហេតុនេះយើងត្រូវតែមានជំនឿចិត្ត ក៏ដូចជាការគាំទ្រលើកីឡាករ-កីឡាការិនីកម្ពុជា ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ