កីឡាករជនពិការកម្ពុជាស្ពាយមេដាយមាស និងប្រាក់ពីការប្រកួតកីឡាយុវជនអាសុីមកស្រុកវិញ!

ភ្នំពេញ៖ កីឡាករជនពិការកម្ពុជាចំនួន ៣រូបរួមជាមួយនឹងមន្ត្រីដឹកនាំមួយរូប និងគ្រូបង្វឹកមួយរូបបានត្រឡប់មកពីសាធារណរដ្ឋកូរ៉េវិញហើយនៅវេលាទៀបភ្លឺថ្ងៃទី២៩ ខែកក្កដាបន្ទាប់ពីបានហ្វឹកហាត់ និងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកយុវជនអាស៊ីនៅទីនោះរួចមក ។   លោកយី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានឲ្យដឹងតាមរយៈសារអេឡិចត្រូនិកផ្លូវការរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាដោយខ្លីថា កីឡាករយ៉ាវ វណ្ណៈ ដណ្ដើមបានមេដាយមាសលើវិញ្ញាសាហែលទឹកចម្ងាយ ៥០ម៉ែត្ររបៀបសេរី ។ កីឡាករយស កុសល ដណ្ដើមបានមេដាយប្រាក់លើវិញ្ញាសាវាយកូនឃ្លីលើតុ ។ ដោយឡែកកីឡាករហែលទឹក ពេជ្រ ការេ មិនបានឈ្នះមេដាយឡើយ ។

សូមបញ្ជាក់ថា ការចេញទៅហ្វឹកហាត់ និងប្រកួតនេះត្រូវបានដឹកនាំដោយអ្នកស្រីនៅ លក្ខិណា និង លោកម៉ៅ សុជា ដែលជាគ្រូបង្វឹករបស់ពួកគេផ្ទាល់ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ