ច្រឹង ពលរដ្ឋ ជាប់ជាកីឡាករជម្រើសទាំង ៥ នៅអាស៊ានដែលមានសក្តានុពលអាចទៅលេងនៅលីគជប៉ុន (J League)

ភ្នំពេញ៖ បន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងការប្រកួតធំៗ ២លើករួចមក កីឡាករឆ្នើមរបស់ថៃ Chanathip Songkrasin បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងមជ្ឈដ្ឋានកីឡាបាល់ទាត់នៃប្រទសជប៉ុន ខណៈដែលរូបគេបានបំពេញតួនាទីជាកីឡាករសំខាន់ (playmaker) និងបានធ្វើឲ្យទម្រង់លេងរបស់ក្រុមទាំងមូលកាន់តែខ្លាំង ពិសេសក្នុងការប្រកួត Sapporo’s cup មិនតែប៉ុណ្ណោះរូបគេក៏បានធ្វើឲ្យកក្រើកនៅក្នុងវិស័យបាល់ទាត់ទ្វីបអាសុីផងដែរ ដោយគេបានវាយតម្លៃថា កីឡាកររូបនេះគឺជាតារាបាល់ទាត់ថ្មីមួយរូបប្រចាំតំបន់អាសុីថែមទៀតផង ។

ជាមួយគ្នានេះដែរ សម្រាប់អ្នកតាមដានកីឡាបាល់ទាត់នានាបានលើកឡើងថាក្រៅ Chanathip ក៏នៅមានកីឡាករវ័យក្មេងមួយចំនួនទៀតនៅក្នុងតំបន់អាសុីអាគ្នេយ៍ដែលមានសក្តានុពលពេញលេញ និងអាចប្រលូកនៅក្នុងវិស័យបាល់ទាត់នៃប្រទេសជប៉ុនបាន ខណៈដែលកីឡាករចាន់ វឌ្ឍនាកា របស់កម្ពុជាក៏កំពុងតែប្រកបអាជីពនៅទីនេះដែរដោយពួកគេមានដូចជា៖

CHRERNG POLROTH (NDM/Cambodia): កីឡាករវ័យក្មេងរបស់កម្ពុជានេះបានបង្ហាញនូវទម្រង់លេងដ៏ល្អ បើទោះបីជាគេទើបតែមានវ័យត្រឹម ២០ឆ្នាំក៏ដោយ ជាពិសេសក្នុងតួនាទីជាខ្សែបម្រើគេអាចលេងក្នុងល្បឿនលឿន អាចបម្លាស់ទីបានយ៉ាងរហ័ស ព្រមទាំងមានស្មារតី និងបច្ចេកទេសច្បាស់លាស់ ដូច្នេះគឹអាចនឹងក្លាយជាមុខសញ្ញាមួយទៀតសម្រាប់លីគជប៉ុនបន្ថែមពីលើវត្តមានរបស់ចាន់ វឌ្ឍនាកា ។

NGUYEN CONG PHUONG (HAGL/Vietnam): កីឡាករវ័យក្មេងរូបនេះទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីបានបង្ហាញនូវទម្រង់លេងដ៏ល្អក្នុងវគ្គជម្រុះនៃព្រឹត្តិការណ៍ AFC U23 ហើយរូបគេក៏ធ្លាប់បានលេងនៅលើទឹកដីជប៉ុនមួយរយៈពេលខ្លីដែរដោយត្រូវក្លឹប Mito ខ្ចីជើងនាពេលកន្លងមក ។ ក្នុងវ័យត្រឹម ២២ឆ្នាំ  កីឡាកររូបនេះមានល្បឿនលឿន មានបច្ចេកទេសល្អដែលអាចក្លាយជាកីឡាករលំដាប់កំពូលបាននៅពេលដ៏ខ្លីខាងមុខ ។

TRISTAN DO (Muangthong/Thailand): កីឡាករវ័យកូនកាត់ថៃ-បារាំងវ័យ ២៤ឆ្នាំរូបនេះជាខ្សែបម្រើដ៏ល្អមួយរួប និងអាចនិយាយបានថាល្អក្នុងចំណោមជើងខ្លាំងក្នុងតំបន់អាស៊ានតែម្តង ។ គេតែងតែបានឃើញរូបគេប្រយុទ្ធដោយឥតនឿយហត់ អាចបណ្តើរ  និងឆាបបាល់បានលឿនគួរឲ្យកោតសរសើរ ដូច្នេះឱកាសដើម្បីចូលទៅក្នុងលីគរបស់ជប៉ុន (J League) ប្រហែលជាមិនលំបាកសម្រាប់គេឡើយ ។

MUHAMMAD AKHYAR (Kedah/Malaysia): កីឡាករវ័យក្មេងរូបនេះ ចាប់ល្បីល្បាញខ្លាំងក្នុងយុទ្ធនាការវគ្គជម្រុះ AFC U23 និងជាខ្សែបម្រើដ៏ល្អរបស់ក្លឹប Kedah ផងដែរ ។ ជាមួយគ្នានេះរូបគេក៏ធ្លាប់លេងនៅបណ្តាប្រទេសមួយចំនួនដូចជា ថៃ ឥណ្ឌូនេសុី ជាដើមបើទោះបីជារូបគេទើបតែមានវ័យ ១៨ឆ្នាំក៏ដោយ ។

RUFINO (AS Academica/Timor-Leste): កីឡាករវ័យ ១៩ឆ្នាំរូបនេះមានភាពល្បីល្បាញ និងមានប្រជាប្រិយនៅលើដែនដីកោះមួយនេះព្រមទាំងធ្លាប់មានបទពិសោធន៍យ៉ាងជោគជាំនៅក្នងការប្រកួតអន្តរជាតិជាច្រើនផងដែរ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ រូបគេជាខ្សែប្រយុទ្ធឆ្នើមមួយរូបប្រកបដោយសក្តានុពល និងមានបច្ចេកទេសល្អមមិនធម្មតាឡើយ ៕

អត្ថបទ៖ មករា

ប្រភព៖ foxsportsasia

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ