ប្រតិភូកីឡាសុីហ្គេមនឹងចូលសម្តែងការគួរសមជាមួយសម្ដេចហ៊ុន សែន ថ្ងៃពុធខាងមុខនេះ

ភ្នំពេញ៖ មុននឹងចេញដំណើរឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ីដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នោះ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមសហការជាមួយនឹងក្រសួងអប់រំយុវជន និងកីឡានឹងដឹកនាំ កីឡាករ កីឡាការិនី គ្រូបង្វឹក ថ្នាក់ដឹកនាំ តាមសហព័ន្ធកីឡាជាតិដែលត្រៀមចេញទៅប្រកួតចូលសម្ដែងការគួសមសំណេះសំណាល និងជម្រាបលា សម្ដេចហ៊ុន សែន នាថ្ងៃទី០៣ ខែសីហា ខាងមុខនេះ។

យោងតាមលិខិតអញ្ជើញរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា ពិធីជួបសំណេះសំណាលនេះនឹងរៀបចំឡើងនៅក្នុងវិមានសន្តិភាពវេលាម៉ោង ៨:៣០នាទីព្រឹក ហើយគ្រប់អត្តពលិក និងប្រតិភូទាំងអស់ត្រូវមកជួបជុំគ្នាឡើងឡាននៅមុខវិមានកីឡានៃពហុកីឡដ្ឋានជាតិវេលាម៉ោង ៧ព្រឹក។ ប្រភពដដែរបានឱ្យដឹងថា គ្រប់អត្តពលិក និងប្រតិភូទាំងអស់ត្រូវមានសម្លៀកបំពាក់ ខោ អាវ កីឡា Jacket របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលបានផ្ដល់ជូនសម្រាប់ Sea Game ។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី កំពុងខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ពោលគឺចាប់ពីថ្ងៃទី១៥-៣០ ខែសីហា ដែលកម្ពុជាបានសម្រិតសម្រាំងអត្តពលិកសរុប ១៧០នាក់ក្នុងនោះមានកីឡាករចំនួន ១៤៤នាក់ កីឡាការិនីចំនួន ២៦នាក់ ព្រមទាំងគ្រូបង្វឹក ថ្នាក់ដឹកនាំសរុប ចំនួន ២៧៥នាក់សម្រាប់ចូលរួម និងត្រៀមប្រកួតដណ្ដើមមេដាយមកជូនជាតិ ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ