កម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup 2015

ការប្រកួតបាល់ទាត់ពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup 2015 គឺជាការប្រកួតលើកទី 16 នៃប្រវត្តិសាស្ត្រពានរង្វាន់ AFC Asian Cup នេះ។ ការប្រកួតត្រូវបានរៀបចំឡើងដោយសហព័ន្ធបាល់ទាត់ទ្វីបអាស៊ីដែលហៅកាត់ថា AFC សម្រាប់ឲ្យក្រុមបាល់ទាត់ដែលមកពីប្រទេសក្នុងទ្វីបអាស៊ីទាំងអស់ចូលរួម។ ការប្រកួតក្នុងឆ្នាំនេះប្រទេសអូស្រ្តាលីត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះដោយការប្រកួតនឹងត្រូវប្រព្រឹត្តឡើងនៅទីតាមបណ្តាទីក្រុងចំនួនប្រាំដែលមានដូចជា៖ : SydneyMelbourneBrisbaneCanberra និង Newcastle។ សូមបញ្ជាក់ផងដែរថា ដោយសារតែប្រទេសអូស្រ្តាលីជាម្ចាស់ផ្ទះ ហេតុដូចនេះហើយក្រុមអូស្រ្តាលីត្រូវបានជាប់ចូលជុំជម្រុះជាស្វ័យប្រវត្តិតែម្តង​ ចំណែកឯប្រទេសផ្សេងៗទៀតនឹងត្រូវធ្វើការ​ប្រកួតដើម្បីដណ្តើមកៅអីមួយក្នុងចំណោមកៅអីទាំង 15 នោះ។

AFC Asian Cup 2015

AFC Asian Cup 2015

នៅវគ្គផ្តាច់ព្រ័ត្រ ការប្រកួតនឹងធ្វើឡើងជាពីរដំណាក់កាលដែលដំណាក់កាលទី 1 គឺជាវគ្គជម្រុះក្នុងពូល រីឯដំណាក់កាលទី 2 គឺវគ្គជម្រុះដើម្បីរកជើងឯកតែម្តង។ ឆ្នាំនេះប្រទេសជប៉ុនចូលរួមប្រកួតក្នុងនាមជាក្រុមការ ពារតំណែងជើងឯកតែអ្វីដែលនឹងស្មានមិនដល់នោះគឺ ប្រទេសជប៉ុនបែរជាជួបសំណាងអាក្រក់ដោយធ្លាក់ត្រឹមវគ្គ 8 ក្រុមចុងក្រោយបន្ទាប់ពីបានចាញ់ប្រទេស United Arab Emirates ក្នុងការស៊ុតបាល់ពិន័យ 11 ម៉ែត្ររួចមក។

ក្នុងឆ្នាំ 2015 នេះក្រុមដែលបានចូលរួមប្រកួតមានចំនួន 16 ប្រទេសដូចជា៖ Australia, Japan, South Korea, North Korea, Bahrain, United Arab Emirates, Saudi Arabia, Oman, Uzbekistan, Qatar, Iran, Kuwait, Jordan, Iraq, China PR និង Palestine។

ក្រោយពីបានធ្វើការប្រកួតអស់រយៈពេលជាយូរមកទីបំផុតយើងបានរកឃើញប្រទេសដែលគ្រោងជើងឯកឆ្នាំ 2015 នេះហើយគឺបានទៅលើប្រទេសអូស្រ្តាលីដែលបានយកឈ្នះទៅលើប្រទេសកូរ៉េខាងត្បូងក្នុង លទ្ធផល 2-1 ក្នុងម៉ោងបន្ថែម។ ក្នុងពេលចាប់ផ្តើមប្រកួតភ្លាមក្រុមទាំងពីរបានធ្វើការវាយសម្រុកគ្នាទៅវិញទៅមកយ៉ាងខ្លាំង ប៉ុន្តែក្រុមអូស្រ្តាលីហាក់មានសំណាងជាងប្រទេសកូរ៉េខាងត្បូងបន្តិចដោយរកគ្រាប់បាល់បានមុននៅនាទី 45 ដោយកីឡាករ Luongo។ លុះចូលដល់តង់ទី 2 ក្រុមកូរ៉េខាងត្បូងបានបន្ថែមការវាយលុកជាច្រើនលើកច្រើនសារដើម្បីតាមយកស្មើប៉ុន្តែត្រូវបានខ្សែការពាររបស់ប្រទេសអូស្រ្តាលីទប់ជាប់។ យ៉ាងណាក៏ដោយការខំប្រឹងប្រែងរបស់ក្រុមកូរ៉េខាងត្បូងមិនអត់ប្រយោជន៍នោះទេពោលគឺនៅនាទី 90+1 ទៅហើយកីឡាករ Son Heung​-min បានស៊ុតតាមស្មើជាហេតុនាំឲ្យប្រទេសកូរ៉េខាងត្បូងបានសម្រេចបំណងរបស់ខ្លួន នឹងដោយតម្រូវឲ្យក្រុមទាំងពីរត្រូវប្រកួតថែមម៉ោងបន្តទៀត។

លុះឈានដល់ការថែមម៉ោង 15 នាទី 2ដង ក្រុមទាំងពីរនៅតែសម្រុកដាក់គ្នាទៅវិញទៅមកតែមិនសូវ ខ្លាំងដូចមុននោះទេព្រោះកីឡាករទាំងសងខាងហាក់ដូចជាចុះខ្សោយកម្លាំងបន្តិចទៅហើយ។ តែទោះជាយ៉ាងណានៅនាទី 105 កីឡាករ Troisi របស់ប្រទេសអូស្រ្តាលីធ្វើបានសម្រេចដោយជួយឲ្យប្រទេសអូស្រ្តាលីលើកពាន AFC Asian Cup 2015 ជាលើកដំបូងរបស់ខ្លួនយ៉ាងជោគជ័យ។

មុននឹងប្រគល់ពានដល់ប្រទេសអូស្រ្តាលីដែលជាជើងឯក AFC Asian Cup 2015 នេះគណៈកម្មាការបានប្រគល់រង្វានជាច្រើនទៀតដែលមានដូចជា៖ អ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេគឺបានទៅលើកីឡាករ Ali Mabkhout របស់ប្រទេស United Arab Emirates, អ្នកចាំទីដែលបានស្រោមដៃមាសគឺអ្នកចាំទីរបស់ប្រទេស​អូស្រ្តាលីកីឡាករ Mathew Ryan, កីឡាករលេងល្អជាងគេបានទៅកីឡាករ Massimo Luongo របស់ប្រទេស អូស្រ្តាលី និងប្រទេសដែលទទួលបានពានរង្វាន់ Fair Play គឺប្រទេសអូស្រ្តាលី៕

 

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ