AFC U-23៖ ចិន រំលាយក្តីស្រមៃកម្ពុជា ក្រោយយកឈ្នះជប៉ុន ២-១

ភ្នំពេញ៖ ទីបំផុតក្តីស្រមៃឡើងវគ្គបន្តរបស់កម្ពុជាបានរលាយបាត់ទៅហើយក្រោយក្រុមជម្រើសជាតិក្រោមអាយុ ២៣ឆ្នាំចិន យកឈ្នះក្រុម U-23ជប៉ុន ដោយលទ្ធផល ២-១ នាជំនួបចុងក្រោយ ពូលJ នៃវគ្គជម្រុះ AFC U-23 Championship 2018 មុននេះបន្តិច នៅពហុកីឡដ្ឋានជាតិ ។
ជ័យជម្នះរបស់ U-23ចិន បានជួយឲ្យក្រុមម្ចាស់ផ្ទះជុំផ្តាច់ព្រ័ត្រ ឆ្នាំ២០១៨នេះ ឈរកំពូលតារាងមាន ៧ពិន្ទុ ខណៈជប៉ុន ឈរលេខ២ មាន ៦ពិន្ទុ ។ ដូច្នេះម្ចាស់ផ្ទះកម្ពុជា អស់ឪកាសទៅហើយ បើទោះសល់មួយប្រកួតក្នុងដៃ ដោយត្រូវជួបជាមួយហ្វីលីពីន នាល្ងាចនេះក៏ដោយ ព្រោះកម្ពុជា ទើបមាន ១ពិន្ទុប៉ុណ្ណោះ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ