U-23 កម្ពុជា របូត ៣ពិន្ទុក្នុងជំនួបជាមួយក្រុមខ្លាំងសាមូរ៉ៃជប៉ុនក្រោយទប់ស្មើក្នុងវគ្គទី១ រួចមក

ភ្នំពេញ៖ នៅទីបំផុតក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំបានបាត់បង់ ៣ពិន្ទជាលើកដំបូងនៅក្នុងការប្រកួតវគ្គជម្រុះនៃព្រឹត្តិការណ៍ AFC U-23 Championship 2018 បន្ទាប់ពីបានចាញ់ក្រុមជម្រើសជាតិ U-23 ជប៉ុនក្នុងលទ្ធផល ២-០ លើទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិកនាល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នេះ ។

នៅក្នុងការប្រកួតដ៏ស្វិតស្វាញនេះ ក្រុមជម្រើសជាតិកម្ពុជាបានទប់ក្រុមសាមូរ៉ៃជប៉ុនក្នុងលទ្ធផល ០-០ នៅវគ្គទី១ ប៉ុន្តែត្រូវរបូតអស់ ២គ្រាប់នៅចុងវគ្គទី២ ជាហេតុបណ្តាលឲ្យក្រុមម្ចាស់ផ្ទះមិនមានឱកាសដើម្បីតាមសងសឹកឡើយ ៕

អត្ថបទ៖ មករា

រូបភាព៖ ជីងឡុង ប៉ាវ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ