ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champions League ឈានដល់ជុំទី ៤ ហើយ!

យប់នេះការប្រកួតពានរង្វាន់ UEFA Champions League បានឈានដល់ជុំទី ៤ ហើយដោយយប់នេះគឺជាការប្រកួតក្នុងពូល A,B,C និងពូល D។ សម្រាប់ពូល A ការប្រកួតដែលគួរឲ្យចាប់អារម្មណ៍នោះគឺជាការប្រកួតរវាងក្លឹប Paris St. Germain របស់ប្រទេសបារាំង ជាមួយក្លឹប Real Madrid របស់ប្រទេសអេស៉្បាញ។ បច្ចុប្បន្ននេះក្លឹប Real Madrid និងក្លឹប Paris St. Germain កំពុងឈនៅលើកំពូលតារាងពិន្ទុក្នុងពូលរបស់ខ្លួន​ដោយមាន ៧ ពិន្ទុ។ គួរបញ្ជាក់ផងដែរថាកាលពីជើងទី ១ នៅទឹកដីរបស់ក្លឹប Paris St. Germain នោះក្លឹបទាំងពីរបានត្រឹមស្មើគ្នា ០-០។

ចំណែកឯពូល B វិញក្លឹប PSV ទទួលភ្ញៀវក្លឹប Wolfsburg ដែលកាលពីជើងទី ១ ក្លឹប Wolfsburg បានយកឈ្នះក្នុងលទ្ធផល ២-០។ មួយគូរទៀតគឺជាការប្រកួតរវាងក្លឹបបិសាចក្រហម Manchester United ជាមួយនឹងក្លឹប CSKA Moscow ដែលក្លឹបទាំងពីរត្រូវការឈ្នះដូចគ្នាដើម្បីមានឱកាសក្នុងការឡើងទៅវគ្គបន្តព្រោះបច្ចុប្បន្នក្លឹបទាំងពីរស្ថិតនៅចំណាត់ថ្នាក់លេខ ២​និង លេខ ៣ ដែលមាន ៤ ពិន្ទុ។ គួរបញ្ជាក់ផងដែរថាកាលពីជើងទី១ ក្លឹបទាំងពីរបានត្រឹមស្មើគ្នា ១-១តែប៉ុណ្ណោះនៅផ្ទះរបស់ក្លឹប CSKA Moscow។

រីឯពូល C គូរដែលគួរឲ្យកត់សម្គាល់នោះគឺជាការប្រកួតរវាងក្លឹប Benfica ជាមួយក្លឹប Galatasaray។ សម្រាប់ការប្រកួតនេះក្លឹប Galatasaray ត្រូវកាឈ្នះដាច់ខាតប្រសិនបើក្លឹបនេះចង់មានឱកាសក្នុងការលេងវគ្គជម្រុះបន្ត។ បច្ចុប្បន្នក្លឹប Benfica ឈនៅលេខ ២ ដែលមាន ៦ ពិន្ទុ ស្របពេលដែលក្លឹប Galatasaray នៅលេខ ៣ មាន ៤​ ពិន្ទុ។ គួរបញ្ជាក់ផងដែលថាកាលពីជើងទី ១​ក្លឹប Galatasaray បានយកឈ្នះក្នុងលទ្ធផល ២-១។ សម្រាប់ពូល D វិញក្លឹប Sevilla និងទទួលភ្ញៀវ Manchester City ដែលកាលពីជើងទី ១ ក្លឹប Manchester City បានយកឈ្នះក្នុងលទ្ធផល ២-១។

ខាងក្រោមជាកាលវិភាគប្រកួតសម្រាប់យប់នេះ៖ ​

GroupStage-MD4

 

 

អត្ថបទ៖ រិទ្ធី

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ