បុរសខ្លាំងដែលធ្លាប់ដឹកនាំអុីតាលីឈ្នះពាន World Cup បង្ហាញខ្លួនក្នុងជំនួប U-23 កម្ពុជា-ចិន ល្ងាចនេះ

ភ្នំពេញ៖ បុរសខ្លាំងដែលធ្លាប់បានដឹកនាំក្រុមជម្រើសជាតិអុីតាលីឲ្យឈ្នះពានរង្វាន់ World Cup កាលពីឆ្នាំ២០០៦ លោក Marcello Lippi កំពុងបង្ហាញខ្លួនគួរឲ្យភ្ញាក់ផ្អើល និងយ៉ាងស្ងៀមស្ងាត់នៅលើវេទិកាកិត្តិយសនៃពហុកីឡដ្ឋានជាតិអូឡាំពិកដើម្បីចូលរួមទស្សនាការប្រកួតរវាងក្រុម U-23 ជម្រើសជាតិកម្ពុជា – ចិន នាវគ្គជម្រុះពូល J នៃព្រឹត្តិការណ៍ AFC U-23 Championship  នេះ ។

សូមបញ្ជាក់ថា អតីតខ្សែការពារឆ្នើមសញ្ជាតិអុីតាលីរូបនេះ ពោរពេញទៅដោយបទពិសោធន៍ក្នុងអាជីពរបស់ខ្លួនព្រមទាំងកំពុងបំពេញតួនាទីជាគ្រូបង្គោលក្រុមឈុតធំជម្រើសជាតិចិនផងដែរ ៕

អត្ថបទ៖ បុត្រា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ