សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបង្ហាញសមាជិកប្រតិបត្តិថ្មី ខណៈសម្តេចស ខេង ជាប្រធាន

ភ្នំពេញ៖ បន្ទាប់ពីធ្វើមហាសន្និបាតចប់សមាជិកប្រតិបត្តិទាំងអស់ឯកភាពគ្នាជ្រើសរើសសម្ដេចក្រឡាហោមស ខេង ជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់ជំនួសសម្តេចវិបុលបញ្ញាសុខ អាន ដែលបានទទួលមរណាភាពនោះ ហើយពេលនេះសមាជិកប្រតិបត្តិក៏ត្រូវបានតែងតាំងមុខងារដើម្បីដឹកនាំការងារក្នុងសហព័ន្ធរួចរាល់ហើយ ។

ក្នុងនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯកព្រហ្ម ឌិន ត្រូវបានបន្តតំណែងជាអនុប្រធានទី១ និងមានអនុប្រធានសហព័ន្ធចំនួន ៣រូបទៀតគឺឯកឧត្តមឧត្តមសេនីយ៍ម៉ៅ ប៊ុណ្ណារិន, ឯកឧត្តមអ៊ុក សិទ្ធិជាតិ និងឯកឧត្តមស៊ុម សុជាតិ ។ លោកអ៊ិន គឹមស្រ៊ុនបានបន្តតំណែងជាអគ្គលេខាធិការរបស់សហព័ន្ធ ខណៈដែលលោកសូម៉ៃ សុខគា ជាអគ្គលេខាធិការរងទទួលបន្ទុកអគ្គហិរញ្ញិក ។

ចំពោះសមាជិកប្រតិបត្តិធម្មតានោះមានលោកឯម ហៀង, លោកឌី បូរីម៉ា, លោកមាស សារិន, លោកឧត្តមសេនីយ៍កែ វណ្ណៈ, លោកឧត្តមសេនីយ៍ម៉ិញ សុធីវណ្ណ, លោកមឿង ឈាង, លោកពៅ វណ្ណា, លោកទេស សូ, លោកឡាយ សែម និង អ្នកស្រីសូ រ៉ាន់ដេត ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ