AFF U-15៖ កម្ពុជា ត្រូវការឈ្នះប្រ៊ុយណេ ខណៈក្រុមខ្លាំងវៀតណាម និងម៉ាឡេស៊ីប៉ះគ្នា

ភ្នំពេញ៖ កាន់តែជក់ចិត្ត! ក្រុមជម្រើសជាតិក្រោមអាយុ ១៥ឆ្នាំកម្ពុជា នឹងបន្ដជួបក្រុមយុវជន U-15ប្រ៊ុយណេ នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅកីឡដ្ឋាន Chonburi ប្រទេសថៃ ក្នុងពូលB នៃពានរង្វាន់ 2017 AFF U-15 Championship ខណៈក្រុមខ្លាំងៗ U-15វៀតណាម និងម៉ាឡេស៊ី ត្រូវប៉ះគ្នាប្រជែងកៅអីកំពូលតារាងរៀងៗខ្លួន ។
ល្ងាចនេះគឺជាការប្រកួតមួយដ៏សំខាន់ ដែលក្រុម U-15កម្ពុជាត្រូវការ ៣ពិន្ទុបន្ថែមពីក្រុមយុវជន U-15ប្រ៊ុយណេ ដើម្បីបន្ដក្ដីសង្ឃឹមស្វែងរកកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ស្របពេលបច្ចុប្បន្នពួកគេ កំពុងឈរលេខរៀងទី៣ និងមាន ៦ពិន្ទុ តាមពីក្រោយក្រុម U-15វៀតណាម និងម៉ាឡេស៊ី ដែលមាន ៩ពិន្ទុពេញក្នុងដៃ ។ បន្ទាប់ពីការប្រកួតនេះ ក្រុមក U-15កម្ពុជា ត្រូវប៉ះក្រុមខ្លាំងម៉ាឡេស៊ីវិញម្ដង នៅថ្ងៃទី១៨ ខែកក្កដាខាងមុខ ។
ដោយឡែកល្ងាចនេះដែរ ក្រុម U-15វៀតណាម និងម៉ាឡេស៊ី ដែលកំពុងប្រជែងកៅអីកំពូលតារាងនោះ នឹងដឹងច្បាស់នាល្ងាចនេះ តើក្រុមណាមួយ ត្រូវបន្ដគ្រងតំណែងកំពូលតារាងពូលB ពិតប្រាកដ? សម្រាប់ក្រុមទាំងពីរ ក្រុមណារកបាន ៣ពិន្ទុបន្ថែមពីការប្រកួតដ៏សំខាន់ល្ងាចនេះ ពួកគេនឹងទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិ ។ តែករណីការប្រកួតស្មើគ្នា ក្រុមខ្លាំងទាំងពីរត្រូវចាំអ៊ុតលទ្ធផលការប្រកួតចុងក្រោយៗរៀងខ្លួន ៕
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ