AFC U-23៖ ជប៉ុនមកដល់កម្ពុជារសៀលនេះ ត្រៀមជួបក្រុមគោព្រៃសប្ដាហ៍ក្រោយ

ភ្នំពេញ៖ ក្រុមជម្រើសជាតិក្រោមអាយុ ២៣ឆ្នាំជប៉ុន នឹងធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នាវេលាម៉ោង ៣៖១០នាទីរសៀលនេះ ដើម្បីបោះជំរុំហ្វឹកហាត់ត្រៀមចូលរួមប្រកួតជម្រុះពានរង្វាន់ AFC U-23 Championship 2018 នៅលើទឹកដីកម្ពុជា ខណៈត្រូវជួបក្រុមម្ចាស់ផ្ទះគោព្រៃកម្ពុជា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧សប្ដាហ៍ក្រោយ ។

គួរបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះពូលJ នៃពានរង្វាន់ប្រចាំទ្វីបអាស៊ីខាងលើ ដោយក្នុងនោះមាន ៤ប្រទេសចូលរួម គឺម្ចាស់ផ្ទះ U-23កម្ពុជា, ជប៉ុន, ចិន និងហ្វីលីពីន ។ ដោយឡែកចំពោះក្រុម U-23ចិន និងហ្វីលីពីន នឹងមកដល់កម្ពុជាថ្ងៃជាមួយគ្នា នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ ។ ចំពោះកម្មវិធីប្រកួតបើឆាកវិញ គឺក្រុមម្ចាស់ផ្ទះកម្ពុជា ត្រូវជួបចិនមុនគេ នៅថ្ងៃទី១៩ ខែកក្កដានេះ ៕ អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ