សៀង ចន្ធា គ្រងកំពូលតារាង Top-Scorers នៅ AFF U-15 Championship

ភ្នំពេញ៖ ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា សមាជិកក្រុមជម្រើសជាតិ U-15កម្ពុជា បាននឹងកំពុងឈរកំពូលតារាងអ្នកទាត់ចូលទីគូប្រកួតច្រើនជាងគេ (Top-Scorers) ដោយរកបាន ៥គ្រាប់ម្នាក់ឯង បន្ទាប់ពីឆ្លងកាត់ ៣ប្រកួត និងជួយឲ្យក្រុមគោព្រៃជំទង់កម្ពុជា ឈរលេខរៀងទី៣ ក្នុងពូលB នៃពានរង្វាន់ 2017 AFF U-15 Championship នៅប្រទេសថៃ ។
៥គ្រាប់របស់ សៀង ចន្ធា គឺរកបានពេលក្រុមយុវជន -15កម្ពុជា ចាញ់វៀតណាម ២-១ ក្នុងការបើកឆាកពូលB ហើយ ៣គ្រាប់បន្ទាប់ គឺអំឡុងពេល U-15កម្ពុជា បំបាក់ហ្វីលីពីន ៤-០ និង ១គ្រាប់ចុងក្រោយ ទើបរកបានពីម្សិលមិញ ពេលក្រុមគោព្រៃទំទង់កម្ពុជាយកឈ្នះក្រុម U-15ទីម័រខាងកើត ដោយលទ្ធផល ១-០ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ