អបអរសាទរ៖ U-15កម្ពុជា យកឈ្នះទីម័របន្ថែម ៣ពិន្ទុទៀតហើយ

ភ្នំពេញ៖ ក្រុមយុវជនក្រោមអាយុ ១៥ឆ្នាំជម្រើសជាតិកម្ពុជា បានបន្ថែម ៣ពិន្ទុទៀតហើយ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិ U-15ទីម័រខាងកើត ដោយលទ្ធផល ១-០ នៅកីឡដ្ឋាន Chunbori ប្រទេសថៃមុននេះបន្ដិច នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ AFF U-15 Championship 2017 ក្នុងពូលB ។

បច្ចុប្បន្នក្រុមយុវជន U-15កម្ពុជា បានបន្ដឈរលេខរៀងទី២ បណ្ដោះអាសន្ន បន្ទាប់ពីទទួលបានជ័យជម្នះខាងលើ ដោយមាន ៦ពិន្ទុ ខណៈប្រកួតបន្ទាប់ក្រុមដឹកនាំដោយអតីតគ្រូបង្វឹកក្រុមឈុតធំលោក Lee Tae Hoon នេះត្រូវជួបក្រុមយុវជន U-15ប្រ៊ុយណេ នៅថ្ងៃទី១៦ ខែកក្កដាចុងសប្ដាហ៍នេះ ។ ចាំមើលតើក្រុមគោព្រៃជំទង់កម្ពុជា អាចស្វែងរក ៣ពិន្ទុបន្ថែមទៀតបានទេ?

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ