រឿង សោភ័ណ្ឌ ស្វាគមន៍កីឡាករថៃចំណូលថ្មីនាថ្ងៃអាទិត្យខាងមុខ!

ភ្នំពេញ៖ នៅលើសង្វៀនអាឡិចហ្សង់របស់អាស៊ីអាគ្នេយ៍នាព្រឹកថ្ងៃទី១៦ ខែកក្កដាខាងមុខ អ្នកប្រដាល់ជើងខ្លាំងកម្ពុជារឿង សោ ភ័ណ្ឌ មកពីក្លិបម្កុដរាជសីហ៍នឹងប្រកួតជាមួយកីឡាករថ្មីមកពីប្រទេសថៃគឺអ្នកប្រដាល់ស៊ុយ ង៉ាម (Suoy Ngam) ។ អ្នកប្រដាល់ទាំង ២រូបនេះនឹងប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៩គីឡូក្រាម ។ សោភ័ណ្ឌមានប្រវត្តិប្រកួតចំនួន ១៤៩ដង ឈ្នះ ១៣០ដង ចាញ់ ១៧ដង និងស្មើពិន្ទុ ២ដង ។

ចំពោះអ្នកប្រដាល់ថៃស៊ុយ ង៉ាម វិញពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរឡើយសូម្បីតែគេខ្លាំង ឬខ្សោយក៏មិនមានគេដឹងដែរហើយស្ទីលវាយរបស់គេយ៉ាងណាក៏គ្មាននរណាដឹងដែរ ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន ៧៨ដង ឈ្នះ ៦៥ដង ចាញ់ ១០ដង និងស្មើពិន្ទុ ៣ដង ។ នេះជាគូប្រកួតថ្មីមួយទៀតសម្រាប់សោភ័ណ្ឌ ហើយមិនដឹងថា តើអ្នកប្រដាល់កម្ពុជារូបនេះមានសមត្ថភាពដណ្ដើមជ័យជម្នះបានដែរឬទេ ?

មតិយោបល់

Sponsor

អត្ថបទថ្មីៗ