ក្រោយបាត់មុខមួយរយៈអ្នកប្រដាល់ស្រីកម្ពុជា នូវ ​ស្រីពៅ ត្រូវជួបអ្នកប្រដាល់ស្រីថៃថ្ងៃសៅរ៍នេះ

ភ្នំពេញ៖ អ្នកប្រដាល់ស្រីកម្ពុជានូវ ស្រីពៅ ដែលបានបាត់មុខមួយរយៈទៅហើយនោះបានវិលមកកាន់សង្វៀនប្រដាល់វិញដោយជួបប្រកួតជាមួយអ្នកប្រដាល់ស្រីថៃគឺ Viphukphit Sitsea Ek លើសង្វៀនគោជល់របស់ CNC យប់ថ្ងៃទី១៥ ខែកក្កដា ។ សូមបញ្ជាក់ថា នូវ ស្រីពៅ ធ្លាប់ជាកីឡាការិនីប្រដាល់ដ៏មានទេពកោសល្យមួយរូបរបស់កម្ពុជា ។ កីឡាការិនីរូបនេះមានប្រវត្តិប្រកួតចំនួន ៣៦ដង ឈ្នះ ២៨ដង ចាញ់ ៨ដង និងវាយគូប្រកួតឲ្យសន្លប់បាន ២ដង ។

ចំពោះកីឡាការិនីថៃវិញនេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរ យ៉ាងណាក៏ដោយកីឡាការិនី Viphukphit Sitsea Ek មានសង្ឃឹមថាគេនឹងឈ្នះក្នុងការប្រកួតនេះព្រោះគេមិនត្រូវការស្ពាយបរាជ័យយកទៅប្រទេសគេវិញនោះទេក្នុងខណៈដែល នូវ ស្រីពៅបានអះអាងថាគេក៏ត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ការប្រកួតនេះរួចហើយដែរ ។ កីឡាការិនីថៃ Viphukphit មានប្រវត្តិប្រកួតចំនួន ៦០ដង ឈ្នះ ៤០ដង ចាញ់ ៨ដង និងស្មើពិន្ទុ ២ដង ។ ជំនួបគ្នាជាលើកដំបូងនេះមិនដឹងថាជ័យជម្នះជារបស់នរណាឡើយ ។

មតិយោបល់

Sponsor

អត្ថបទថ្មីៗ